GuidePedia

0
ការ​ប្រកួត​មិត្តភាព​ រវាង​ ក្រុម​ហង្ស​ក្រហម​ និង​ Thai All Stars មុន​បើក​រដូវ​កាល​ថ្មី​ នៅ​យប់​ថ្ងៃ​ទី​១៤​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ​បាន​បញ្ចប់​ហើយ​ដោយ​ Liverpool បាន​យក​ឈ្នះ​ក្រុម​ Thailand All Stars ​៤​ទល់នឹង​០។


ក្រុម​ហង្ស​ក្រហមធ្វើដំណើរមកប្រកួតមិត្តភាព​នៅប្រទេសថៃ បានរៀបទម្រង់លេងជាពិរក្រុម សម្រាប់ពីរតង់ ដោយតង់ទីមួយស៊ុតបញ្ចូលទីបាន ២គ្រាប់ និងតង់ទីពីរបាន ២គ្រាប់។

ទាំង​បួន​គ្រាប់​របស់​ក្រុម​លោក Braden Rodger រក​បាន​នៅ​នាទី​ទី​៣​ដោយ​កីឡាករ​ Lazar Markovic, Mamadou Sakho​ នៅ​នាទី​៤២ Adam Lallana នៅ​នាទី​៥២ និង​ Divock Origi បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៨៦​។

ហើយ​អ្វី​ដែល​ពិសេស ​ក្នុង​ការ​ប្រកួត​នេះ ​ប្រធាន​ក្រុម​ក្លឹប​ហង្ស​ក្រហម​ Jordan Henderson បាន​ប្រើ​ក្បាច់​ Rabona បញ្ជូន​ទៅ Adam Lallana សុត​បញ្ចូល​ទី​ទៀត​ផង​។



Post a Comment

 
Top