GuidePedia

0
ក្លឹប​យក្ស​របស់​បារាំង​ PSG​ បាន​មាន​ទំនាក់​ទំនង​ចង់​បាន Angel Di Maria ​ខ្សែ​ប្រយុទ្ធ​ស្លាប​ក្លឹប​ Man Utd ស្ទើរ​ពេញ​មួយ​រដូវ​កាល​នេះ​ទៅ​ហើយ ​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​រូប​នេះ​ទៅ​បារាំង​ តែ​នៅ​រកាំរកូស​នៅ​ឡើយ​ ប៉ុន្តែ​សារព័ត៌មាន​​ Le Parisien ដែល​មាន​មូលដ្ឋាន​ទៅ​ទី​ក្រុង​ប៉ារីស​បាន​ចុះ​ផ្សាយ​ប៉ុន្មាន​នាទី​មុន​នេះ​ថា៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​យល់​ព្រម​ស៊ីញេ​កុង​ត្រា ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្នុង​តម្លៃ​ដ៏​មហា​សាល​មួយ។


កាសែត​ខាង​លើ​បាន​សរសេរ​ថា​៖​ Di Maria បាន​យល់​ព្រម​ដោយ​និយាយ​ផ្ទាល់​មាត់​យល់ព្រម​លេង​នៅ​ PSG​ រយៈ​ពេល​ប្រាំ​ឆ្នាំ​ ដោយ​គ្រាន់​តែ​ខាង​ក្លឹប​ទាំង​ពី​រ មិន​ទាន់​បាន​ពិភាក្សា​លើ​តម្លៃ​ខ្លួន ​កីឡាករ​រូប​នេះ​​នៅ​ឡើយ​ស្រប​ពេល​ខាង​បារាំង​ត្រៀម​ទឹក​ប្រាក់ ​ប្រមាណ​៦០​លាន​យូរ៉ូ​(​៦៦.២​លាន​ដុល្លារ)ជា​ស្រេច។

ចំណែក​គណនី​ Tweeter ផ្លូវ​ការ​របស់​ France Football ក៏​បាន​រាយការណ៍​ដែរ​ថា​ ក្លឹប​ទាំង​ពីរ​បាន​យល់​ព្រម​នឹង​គ្នា​ហើយ ​តែ​ផល​វិបាក​ដែល​មិន​ទាន់​ដាច់ស្រេច​នោះ​ គឺ​ការ​កំណត់​តម្លៃ​ខ្លួន​របស់​ Di Maria​ ហ្នឹង​តែ​ម្ដង។

ដោយ​ឡែក​គេហទំព័រ​101 greatgoal​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ផ្ទេរ​ពី​ Real Madrid មក​កាន់​ Man Utd​ ក្នុង​តម្លៃ​៥៩.៧​លាន​ផោន​ដែល​ជា​តម្លៃ​ឯកត្តកម្ម​របស់​ក្លឹប​រួច​មក ​រូប​គេ​បាន​ព្យាយាម​សម្រប​ខ្លួន​ក្នុង​ការ​លេង​នៅ​Premier League​រដូវ​កាល​ដំបូង​យ៉ាង​លំបាក។


លោក​ Van Gaal បាន​ឲ្យ​ Di Maria នៅ​អង្គុយ​កៅអី​បម្រុង​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ​នៅ​រដូវ​កាល​មុន​​តែ ​Di Maria ​មិន​បង្ហាញ​ការ​អាក់អន​ចិត្ត​អី​នោះ​ទេ​ ហើយ​រូប​គេ​នឹង​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ល្អ​ឡើង​វិញ​នៅ​រដូវ​កាល​ក្រោយ។

Post a Comment

 
Top