GuidePedia

0
ក្លឹបបិសាចក្រហម Manchester United ទិញបានកីឡាករខ្សែបម្រើប្រយុទ្ធ Morgan Schneiderlin ម្នាក់ទៀតហើយមកពីក្លឹប Southampton របស់អង់គ្លេស ដូចគ្នា បន្ទាប់ពីពិនិត្យសុខភាពរួចរាល់នាយប់មិញនេះ មុនពេលកិច្ចសន្យារយៈពេល៤ឆ្នាំលេងនៅទឹកដី Old Trafford ក្នុងតម្លៃខ្លួន២៥លានផោន ។


តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា គិតមកដល់ពេលនេះក្លឹបជាប់លេខ៤នៅ Premier League ឆ្នាំទៅមួយនេះ ទិញបានកីឡាករ៤រូបហើយ ក្នុងនោះរួម មានកីឡាករខ្សែប្រយុទ្ធមួយរូបគឺ Depay មកពីព័រទុយហ្គាល់ខ្សែការពារ Matteo Darmain មកពីអ៊ីតាលី ខ្សែបម្រើប្រយុទ្ធ Bastian Schweinsteiger មកពី អាល្លឺម៉ង់ និងកីឡាករខ្សែបម្រើប្រយុទ្ធជនជាតិបារាំង Schneiderlin មកពីក្លឹប Southampton លេងនៅ Premier League ដូចគ្នា ។

ខ្សែបម្រើវ័យ២៥ឆ្នាំ Schneiderlin អាចនឹងត្រូវបានផ្តល់កិច្ចសន្យាបន្ថែមទៀត ប្រសិនបើធ្វើបានល្អនៅទឹកដីនៃកីឡដ្ឋាន Old Trafford និងដំឡើងប្រាក់ឈ្នួល ផងដែរ ខណៈដែលនៅពេលនេះគឺក្លឹប Manchester United បានចំណាយ អស់៨០លានផោនហើយ ក្នុងការទិញកីឡាករទាំង៤ខាងលើនេះ ក្នុងចំណោមទឹក ប្រាក់១៥០លានផោន ដែលប្រើសម្រាប់ទិញកីឡាករនាដូវកាលនេះ ។

ជាមួយគ្នានោះដែរ សមាជិកថ្មីទាំងពីររូប Schweinsteiger និង Schneiderlin សុទ្ធតែត្រូវបានគ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ជ្រើស រើសទៅលេងសម ជើង មុនបើករដូវកាលនៅទឹកដីសហរដ្ឋអាមេរិក ដូចគ្នា ក្នុងនោះ ក៏មានវត្តមានរបស់អ្នកចាំទី David De Gea ដែលក្លឹប Real Madrid ចង់ទិញទៅជាមួយដែរ តែ អតីតអ្នកចាំទីក្លឹប Barcelona, Victor Valdes ខ្សែបម្រើប្រយុទ្ធជនជាតិអាហ្សង់ទីន Angel Di Maria និងខ្សែការពារ Marcos Rojo មិនត្រូវបានក្លឹបហៅទៅលេង នោះទេ ដោយសារតែទើបបញ្ចប់ការប្រកួតពានរង្វាន់ Copa America 2015 នៅប្រទេសឈីលី ។


ទន្ទឹមនឹងនោះដែរក្លឹប Manchester United ក៏រំពឹងទិញបានកីឡាករខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្គាយ Edinson Cavani របស់ក្លឹប Paris Saint Germain ដើម្បី យកមកជំនួសកន្លែងខ្សែប្រយុទ្ធ Robin van Persie ដែលបានលក់ចេញទៅឲ្យក្លឹបតួកគី Fenerbahce កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ៕

Post a Comment

 
Top