GuidePedia

0
ប្រទេសហ្វីលីពីន បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ នៃកីឡាថ្នាក់តំបន់អាស៊ាន SEA Games 2019 ក្រោយ ពេលដែលប្រទេសប្រ៊ុយណេ និងវៀតណាម ប្រកាសដក ខ្លួនចេញពីការធ្វើម្ចាស់ផ្ទះពី កីឡាដែលមានរយៈពេល២ឆ្នាំម្តងមួយ នេះរួចមក ដោយសារសំអាងទៅលើវិបត្តិហិរញ្ញវត្ថុ ។


តាមរយៈសារព័ត៌មាន AFP បានឲ្យដឹងថា ការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះគឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅក្នុងប្រទេស សិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៥ ពោលគឺពេលដែលប្រទេសសិង្ហបុរីបានកំពុងតែ រៀបចំការប្រកួត SEA Games លើកទី២៨ ឆ្នាំ២០១៥ ខណៈដែលប្រ៊ុយណេ គឺ ដល់វេណធ្វើម្ចាស់ផ្ទះម្តង តែបានបដិ សេធទៅវិញ នេះបើយោងតាមលោក Joey Romasanta អ្នកនាំពាក្យគណៈកម្មាធិការអូឡាំពិកហ្វីលីពីន ។

លោក Joey Romasanta បានបន្តថា ក្រោយពេលដែលប៊្រុយណេ បដិសេធភ្លាមនោះ វៀតណាមក៏បាន បដិសេធដូចគ្នា និងវៀតណាមព្រមព្រៀង ទទួលសិទ្ធិ ធ្វើម្ចាស់ផ្ទះ SEA Games 2021 មុនកម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ វិញនោះ ។ តែយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០១៧ ព្រឹត្តិការណ៍ SEA Games នឹងត្រូវបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី ៕

Post a Comment

 
Top