GuidePedia

0
អតីត​សមាជិក​ក្រុម​ Barcelona​ កីឡាករ​ Ronaldinho​ បាន​ត្រលប់​​​ទៅ​ប្រកប​អាជីព​សារ​ជា​ថ្មី​ក្នុង​ប្រទេស​កំណើត​​​ដោយ​​បាន​ចុះ​កុង​ត្រា​​ជា​មួយ​ក្រុម​ Fluminense ​ដល់ឆ្នាំ ​២០១៦ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។


តាម​រយៈ​បណ្ដាញ​សង្គម​ Twitter ​របស់​ក្លឹប​ Fluminense ​បាន​បង្ហាញ​រូប​កីឡាករ​វ័យ​៣៥​ឆ្នាំ​ជា​មួយ​នឹង​អាវ​ថ្មី​របស់​ក្រុម​ហើយ​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ឆ្នាំ​២០០៤​ ​រូប​នេះ​នឹង​ត្រូវ​ពាក់​អាវ​លេខ​១០ដែល​ជា​លេខ​ខ្លួន​ជោគជ័យ​នៅ​ Barcelona។

មុន​នឹង​ផ្លាស់​មក​ក្លឹប​ថ្មី​នេះ​ Ronaldinhoក៏​ធ្លាប់​មាន​ការទាក់ទង​ពី​ក្លឹប​ Antalyaspor ​របស់​ប្រទេស​ទួរគី​ផង​ដែរ​ ​​​ប៉ុន្តែ​សាមី​ខ្លួន​ផ្ទាល់​បាន​សម្រេច​ចិត្ត​មក​លេង​ក្នុង​ប្រទេស​ប្រេស៊ីល​វិញ។ ​តារា​ពូកែ​​​​លេង​ក្បាច់​ញាក់​​ប្លែកៗ​​រូប​នេះ​មិន​មាន​ក្លឹប​លេង​តាំង​ពី​ចាកចេញ​ពី​ក្រុម​ Queretaro​ របស់​ម៉ិកស៊ីកូ​កាល​ពី​ខែ​មុន​មក។


​Ronaldinho ​បាន​ចាប់ផ្ដើម​ប្រកប​អាជីព​ទាត់​បាល់​ដំបូង​ជា​មួយ​ក្រុម​ក្នុង​ប្រទេស​ប្រេស៊ីល​ Gremio បន្ទាប់​មក​ក៏​បាន​ផ្លាស់​មក​ក្នុង​តំបន់​អឺរ៉ុប​ដំបូង​ជា​មួយ​ក្រុម​ Paris Saint-Germain។​ ដោយ​សារ​កីឡាករ​នេះ​លេង​ឡើង​ជើង​​ខ្លាំង​​​ Barcelona​ ​​​​បាន​​​ចុះ​កុងត្រា​​​ផ្ទេរ​ទៅ​កាន់​ទឹកដី ​Camp Nou ​ក្នុង​ឆ្នាំ​ ២០០៣ ​មុន​នឹង​​​​​ផ្ទេរ​ទៅ​ក្រុម​ AC Milan ​​ក្នុង​ឆ្នាំ​ ២០០៨ ​និង​​ផ្ទេរ​ចេញ​ទៅ​ក្រុម​​​បន្ត​បន្ទាប់​ទៀត៕

Post a Comment

 
Top