ក្តីសង្ឃឹមនៃការជួយឲ្យរបស់ខ្លួនឈ្នះពានរង្វាន់ដ៏សំខាន់ជាលើកទី១ក្នុងរយៈពេល២២ឆ្នាំ កំពុងតែស្ថិតនៅលើលើខ្សែប្រយុទ្ធ Lionel Messi ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ជួបជាមួយនឹងក្រុមជម្រើសជាតិឈីលី ក្នុងការប្រកួត Copa America វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ។
យុទ្ធនាការកីឡាបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូងរយៈពេល៣សប្តាហ៍មួយនេះ នឹងឈានដល់ដំណាក់កាលចុងក្រោយនៅកីឡដ្ឋាន Estadio Nacional ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបមួយនឹងតម្រូវទៅលើការជួបគ្នារវាងក្រុមខ្លាំងប្រចាំយុទ្ធនាការ អាហ្សង់ទីន និងក្រុមម្ចាស់ផ្ទះ ហើយភាពស្វិតស្វាញផ្សេងៗអាចនឹងស្ថិតក្នុងកម្រិតដ៏ខ្ពស់សម្រាប់ក្រុមទាំងពីរ។
ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលត្រូវបានដឹកនាំដោយតារាឆ្នើម Messi សង្ឃឹមថា អាចកត់ត្រាសមិទ្ធផលចូលក្នុងប្រវត្តិសាស្ត្ររបស់ពួកគេតាមរយៈការឈ្នះពានអន្តរជាតិជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩៣ ពោលគឺរយៈពេល១២ខែ ក្រោយពីការរងបរាជ័យដ៏ខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។
នៅខណៈនេះផងដែរ ក្រុមជម្រើសជាតិស៊ីលី ពិតជាស្រេកឃ្លានក្នុងការបង្កើតភាពអស្ចារ្យដើម្បីបញ្ចប់ការឈឺចុកចាប់រយៈពេល៩៩ឆ្នាំតាមរយៈការឈ្នះពាន Copa America ជាលើកទី១។ ការឈ្នះពានសម្រាប់អាហ្សង់ទីន នឹងបំពេញរដូវកាលដ៏អស្ចារ្យមួសម្រាប់ Messi ដែលកាលពីរយៈពេលតិចជាងមួយខែមុនបានបំពេញការឈ្នះពានបីក្នុងរដូវកាលតែមួយជាមួយនឹងក្លិប Barcelona តាមរយៈការទទួលជ័យជម្នះក្នុងការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ។
ជ័យជម្នះមួយ ក៏នឹងជួយលុយចោលនូវការខកចិត្តដែល Messi មានជារឿយៗក្នុងការប្រកួតអន្តរជាតិផងដែរ ពោលគឺរយៈពេល១០ឆ្នាំ ក្រោយពីរូបគេជួយឲ្យអាហ្សង់ទីនទទួលជោគជ័យក្នុងនាមជាយុវជនម្នាក់ក្នុងព្រឹត្តិការណ៍ Under-20 World Cup ឆ្នាំ២០១៥។ Messi បានប្រាប់អ្នកយកព័ត៌មានថា៖ «ជំនាន់នេះពិតជាមានក្តីសង្ឃឹមក្នុងការឈ្នះពានមួយជាមួយនឹងក្រុមជម្រើសជាតិ។
ក្នុងនាមជាក្រុមមួយ យើងពិតជាស័ក្តិសមក្នុងការឈ្នះពាន ហើយវាពិតជាមានន័យណាស់ ក្រោយពីព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន ដែលយើងស្ទើរតែបានឈ្នះទៅហើយ»។ មុននឹងឈានទៅកាន់វគ្គផ្តាចព្រ័ត្រនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ពិសេស Messi ដើម្បីផ្តួលក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ខណៈដែលក្រុមម្ចាស់ផ្ទះឈីលី បានឈ្នះ ប៉េរូ ២-១។ ការប្រកួតនៅថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

Post a Comment