GuidePedia

0
អ្នកគាំទ្រ​របស់​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid ​ប្រមាណ​៥៥% ​​បាន​យល់​ថា ​ក្លិប​គួរ​តែ​លក់​ខ្សែ​ការពារ​ Sergio Ramos ​ចេញ​នៅ​រដូវ​ក្ដៅ​នេះ។ នេះ​បើ​តាម​ការ​ស្ទង់​​មតិ​​ លើ​​វិបសាយ​អេស្ប៉ាញ​មួយ។


​បើ​យោង​តាម​​វិបសាយ​ Diario AS ​​​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកគាំទ្រ​ចំនួន​២៥០០០​នាក់ បើ​គិត​ជា​ភាគ​រយ​៥៥% ​ចង់​ឲ្យ​ក្លិប​លក់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ចេញ​ ទៅ​ឲ្យ​ក្លិប​ Manchester United ​ដែល​កំពុង​តែ​ចាប់​អារម្មណ៍​ចង់​បាន។

​​បើ​ Real លក់​ Ramos និង​​លក់​អ្នកចាំទី​ Iker Casillas ​​ទៀត​នោះ ​មាន​ន័យ​ថា​ក្រុម​ស្ដេច​ស នឹង​គ្មាន​កីឡាករ​​ក្នុង​ស្រុក​អេស្ប៉ាញ​ម្នាក់​សោះ​ឡើយ ក្នុង​ជម្រើស​១១​នាក់​ដំបូង ​ពោល​គឺ​​កីឡាករ​បរទេស​ទាំង​អស់​តែ​ម្ដង ដែល​ជម្រើស​ដំបូង​អាច​​មាន​ដូច​ជា៖ Keylor Navas, Danillo, Raphael Varane, Pepe, Marcelo, Toni Kross, Luka Modric, James Rodriguez, Karim Benzema, Gareth Bale និង Cristiano Ronaldo។


Real Madrid ​​មិន​ព្រម​ផ្ដល់​​តម្លៃ​ខ្លួន​ ៧.១​លាន​ផោន​ (ជាង​១១​​លាន​ដុល្លារ) ​ដែល​កីឡាករ​វ័យ​​២៩​​ឆ្នាំ​ចង់​បាន ដោយ​តម្លៃ​ខ្លួន​ចាស់​នោះ​គឺ ៥.៣​លាន​ផោន (ជាង​៨​លាន​ដុល្លារ) ​ទើប​ធ្វើ​ឲ្យ​ក្លិប​ និង​កីឡាករ​រូប​នេះ ​អាច​នឹង​ឈាន​ដល់​ការ​ចែក​ផ្លូវ​​គ្នា។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ ​តារា​ឆ្នើម​​ Cristiano Ronaldo ​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម បើ​ Ramos ចាក​ចេញ​មែន៕

Post a Comment

 
Top