GuidePedia

0
ក្លិប Shakhtar Donetsk បាន​លក់​​ខ្សែ​​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់​​បាន​ច្រើន​ជាង​គេ​របស់​ពួកគេ Luiz Adriano ទៅ​ឲ្យ​ក្លិប AC Milan ក្នុង​តម្លៃ​ខ្លួន​៨​លាន​អឺ​រ៉ូ (ស្មើនឹង​៨,៨៧​លាន​ដុល្លារ​អាមេ​រិក)​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប​អ៊ុយក្រែនមួយ​នេះ​។


ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ស្ថិត​ក្នុងក្លិប Shakhtar អស់​រយៈ​ពេល​៨​​ឆ្នាំមក​ហើយ និង​ឈ្នះ​ពាន Europa League ​១​លើក ឈ្នះពាន​ក្រប​ខ័ណ្ឌ​​កំពូល​របស់អ៊ុយក្រែន​ចំនួន​៦​លើក និង​​ពានជា​ Cup ចំនួន​៤​លើក ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២៩​គ្រាប់​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​។

កាលពី​រដូវកាល​មុន រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩គ្រាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ពីរលើក​ជាប់​គ្នាក្នុង​ក្រប​ខ័ណ្ឌ Champions League ផង​ដែរ​ដើម្បី​បញ្ចប់​ដោយ​ដេញ​តាមពីក្រោយ​អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​​បានច្រើន​ជាង​គេ Neymar, Lionel Messi និង Cristiano Ronaldo ចំនួន​១​គ្រាប់​។

កាល​ពី​មុន​ រូប​គេ​បាន​លេង​ក្នុង​ក្លិប Internacional ដែល​ជា​កន្លែង​រូបគេ​បាន​ឈ្នះ​​ពាន Club World Cup ក្នុង​ឆ្នាំ​២០០៦​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន​៤​លើក​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយ​ពី​បាន​​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​របស់​គេ​កាល​ពី​ឆ្នាំ​មុន​ដែល​នៅ​ពេល​ក្រុម​របស់​​គេ​បាន​ទទួល​ជ័យ​ជម្នះ ៤-០ ក្នុង​ការ​ប្រកួតមិត្ត​​ភាព​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​តួក​គី​។


ក្លិប Shakhtar បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តីថ្លែង​ការណ៍មួយ​ថា៖ «FC Shakhtar សូម​ថ្លែង​អំណរ​គុណ​ដល់ Luiz Adriano សម្រាប់​ឆ្នាំ​ដែល​​រូប​គេ​បាន​ចំណាយ​ក្នុង​ក្រុម​នេះ សម្រាប់​​គ្រាប់​បាល់​ដែល​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី និងកំណត់​ត្រា​ផ្សេង​ៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​។ យើង​សូម​ជូន​ពរ​ឲ្យ Luiz Adriano ជួប​សំណាង​​ល្អ​ក្នុង​ក្លិប​ថ្មី​របស់​គេ និង​​ភាព​ជោគ​ជ័យ​»​​។ ក្លិប AC Milan បានប្រកាស​ថា ពួក​គេ​បាន​ចុះ​ហត្ថលេខា​ជា​មួយនឹង​កីឡាករ​រូប​នេះ​​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​៕

Post a Comment

 
Top