GuidePedia

0
សម្រាប់វិញ្ញាសាកីឡាអត្តពលកម្ម នៅក្នុងការប្រកួត កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាជ្រើសរើស ជើងឯក ឆ្នាំ២០១៤-២០១៥ បានបញ្ជប់ស្ថាពរហើយ ខណៈនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានរៀបចំពិធីប្រគល់រង្វាន់ ដល់អ្នកដណ្ដើមបានជ័យលាភី ជា បណ្ដើរៗផងដែរ ។


នៅក្នុងពិធីប្រគល់រង្វាន់ និងបំពាក់មេដាយដល់អ្នកដណ្ដើមបានជ័យលាភី លើវិញ្ញាសាកីឡាអត្តពលកម្មខាងលើ គឺទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រុមហ៊ុនស្រាបៀរអង្គរ ដែលជាអ្នកឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាឆ្នាំនេះ រួមទាំងកីឡាករ-កីឡាការិនីជាច្រើននាក់ផងដែរ ។

ចំពោះលទ្ធផលការប្រកួតវិញ្ញាសាកីឡាអត្តពលកម្មវិញ លេខ១ គឺបានទៅក្រុមអត្តពលិកសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលដណ្ដើមបានមេដាយសរុប ៩គ្រឿង ក្នុងនោះមានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរិទ្ធិ ១គ្រឿង ។ លេខ២ បានទៅក្រុមអត្តពលិកមកពីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ដែលទទួលបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធិ ៥គ្រឿង និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម អត្តពលិកមកពីវេស្ទើន ដែលដណ្ដើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធិ ២គ្រឿង ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំនេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៦ ខែ មិថុនាមកម្លេះ ប៉ុន្ដែមកទល់នឹងពេលនេះមានតែវិញ្ញាសា កីឡាអត្តពលកម្មប៉ុណ្ណោះ ត្រូវបានបញ្ចប់ការប្រកួតទាំងស្រុង ដែលក្នុងនោះមានវិញ្ញាសារត់ល្បឿន, ,រត់ចម្ងាយ, លោកកម្ពស់, ចោលដុំដែក និងវិញ្ញាសាលោតចម្ងាយ ។


លោកបានបន្ដថា ឆ្នាំនេះការប្រកួតបានដំណើរការទៅយ៉ាងល្អ ដោយសារមានការរួមចំណែកឧបត្តម្ថ ពីក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈ Revice ដែលឲ្យ អត្តពលិកកាន់តែមានទំនុកចិត្តក្នុងការប្រកួត ហើយក៏ជាការរួមចំណែក ដើម្បីស្វែងរកអត្តពលិកឆ្នើម នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យម សិក្សានេះផងដែរ ៕

Post a Comment

 
Top