GuidePedia

0
ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា បានឡើងមកឈរនៅលេខរៀងទី១៧៨ ក្នុងតារាងចំណាត់ថ្នាក់ទាំង ២០៩ប្រទេស ដែលជាសមាជិករបស់ FIFA ប្រចាំខែកក្កដា ឆ្នាំ២០១៥ នេះ ។



តាមរយៈគេហទំព័រ FIFA ដែលបញ្ចេញរបាយការណ៍ដើមប្រចាំខែកក្កដា ឆ្នាំ២០១៥ ដែលធ្វើចំណាត់ថ្នាក់ក្រុមជម្រើស ជាតិនីមួយៗប្រចាំខែ បានបង្ហាញឲ្យ ឃើញថា ក្រុមបាល់ទាតកម្ពុជា បានឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន៣១ប្រទេសផងដែរ តែបានឈរនៅលេខរៀងទី៣៨ ក្នុង ចំណោម៤៥ប្រទេស នៅ ក្នុងតំបន់ទ្វីបអាស៊ី (AFC) ដោយមានក្រុម ជម្រើសជាតិអ៊ីរ៉ង់ឈរនៅលេខ១ ខណៈដែលជប៉ុន ឈរនៅ២ លេខ៣អូស្រ្តាលី និងលេខ៤កូរ៉េខាងត្បូង ។


ជាមួយគ្នានោះដែរ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១ពិភពលោក គឺក្រុមជម្រើសជាតិឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ បន្ទាប់ពី បានឈ្នះពាន World Cup 2014 នៅប្រទេសប្រេស៊ីល ជាមួយប៊ែលហ្ស៊ិក ឈរនៅលេខ២ ដែលសុទ្ធសឹងតែជាក្រុម ស្ថិតនៅក្នុងទ្វីបអឺរ៉ុបទាំងអស់ គ្រាដែលអាហ្សង់ទីន ដែលចាញ់អាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រនៃ World Cup នោះបានឈរ នៅលេខ៣ ៕

Post a Comment

 
Top