GuidePedia

0
កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ITF (International Taekwndo Federation)​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៧។ នេះ​ជា​ការ​សន្យា​របស់​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T.F អាស៊ី នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ថោង ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​កក្កដា​ ឆ្នាំ​២០១៥​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​


លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ជំនួប​ថា ក្នុង​ការ​ជួបពិភាក្សា រវាង​លោក​ ថោង ខុន និង​លោក Kim Kyong Ho ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T.F អាស៊ី​នោះ លោក Kim Kyong Ho​ ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​របស់​កូរ៉េ​ខាងជើង បាន​ប្រកាស​ពី​ការ​ពង្រឹង​នូវ​សក្ដានុពល​តេ​ក្វាន់​ដូ​I.T.F នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទ្វីប​អាស៊ី​ទាំងមូល។​

នៅ​កម្ពុជា​មាន​តេ​ក្វាន់​ដូ​ពីរ គឺ​តេ​ក្វាន់​ដូ​WTF និង​តេ​ក្វាន់​ដូ I.T.F នេះ ហើយ​តេ​ក្វាន់​ដូ​ITF​សព្វ​ថ្ងៃ ក៏​កំពុង​តែ​មាន​សក្ដានុពល​ខ្លាំង​ដែរ ដោយ​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ពិភព​លោក​ទៀត​ផង។

លោក​Kim Kyong Ho បាន​សន្យា​នៅ​ក្នុង​ជំនួប​នេះ​ថា នឹង​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក I.T.F អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៧ ព្រោះ​កម្ពុជា​មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​សព្វថ្ងៃ​នេះ។​

លោក​ វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ជំនួប​នេះ​មានការ​ជជែក​គ្នា​ពី​ការផ្លាស់ប្ដូរ​កីឡាករ​-​គ្រូ​បង្វឹក​គ្នា​ទៅវិញទៅមក។ នៅ​កម្ពុជា​សព្វថ្ងៃ​ មាន​គ្រូ​បង្វឹក​កម្រិត​ម៉ា​ស្ទ័​រ​មួយ​រូប​កំពុងតែ បង្ហាត់​ដែល​គាត់​ជា​គ្រូ​មាន​ស្នាដៃ​ល្អ ដោយ​ធ្លាប់​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​ជាច្រើន​ជំនាន់​ទៀត​ផង៕

Post a Comment

 
Top