GuidePedia

0
អ្នក​ប្រដាល់​កម្ពុជា​ចំនួន ៤ រូប​គឺ​បឹង កា​យ៉ាក់ ក្លឹប​អប្សរា​គុន​ខ្មែរ​-​សារឿន ចាន់​ក្លឹប​សម្រែក​រាជសីហ៍​មឿ​ន សុខ​ហ៊ុ​ច​ក្លឹប​ពុទ្ធ​សេរី​វង្ស និង ឡុង សុ​ភី​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន CNC ថ្ងៃទី ១១ កក្កដា​នេះ ។​


​ ​បឹង កា​យ៉ាក់​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នោះ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​Khao Phong​។​កា​យ៉ាក់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣១​ដង ឈ្នះ​៣០​ដង ចាញ់ ១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១៩​ដង ។ ចំពោះ​អ្នក​ប្រ​ ដាល់​ថៃ Khao Phong វិញ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥០​ដង ចាញ់​១២ ដង ។

​ប្រដាល់​សារឿន ចាន់​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Saeng Artith ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​សារឿន ចាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៦៦​ដង ចាញ់​១៨​ដង ស្មើ​ពិន្ទុ​៤ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​ ១៦ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ អ្នក​ប្រដាល់​Saeng Artith វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​ដង ឈ្នះ ៤០​ដង ចាញ់​២១ ដង ស្មើ​ពិន្ទុ ២ ដង ។​

​មឿ​ន សុខ​ហ៊ុ​ច ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Yark Long ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។​សុខ ហ៊ុ​ច​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩ ដង ឈ្នះ​៦៥​ដង ចាញ់​២០​ដង ស្មើ​ពិន្ទុ ៤ ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​១៣ ដង ។​ចំពោះ​ Yark Long វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥២​ដង ឈ្នះ​៤១​ដង ចាញ់​១០​ដង ស្មើ​ពិន្ទុ​១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ ១០ ដង ។​

​អ្នក​ប្រដាល់​ឡុង​សុ​ភី ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Sen Chhai ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ សុ​ភី​មាន​ប្រ​ វ​ត្តិ​ប្រកួត​ចំនួន​១០៩​ដង ឈ្នះ​៨៥​ដង ចាញ់​២១​ដង​ស្មើ​ពិន្ទុ ៣ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​៤០​ដង ។ ចំពោះ​អ្នក​ប្រ​ ដាល់​ថៃ Sen Chhai វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៥០​ដង ចាញ់​៣២​ដង ស្មើ​ពិន្ទុ​៣ ដង ។​

​សម្រាប់​ការប្រកួត​នេះ​គេ​ជឿថា​អ្នក​ប្រដាល់​កម្ពុជា​នឹងធ្វើ​បានល្អ​ហើយ​បានទទួល​ជ័យជំនះ​លើ​អ្នក​ប្រដាល់​ថៃ​ទាំងអស់គ្នា​ជាមិនខាន ។​

Post a Comment

 
Top