Bastian Schweinsteiger បានយល់ព្រមចូលរួមជាមួយក្លិបបិសាចក្រហម Manchester United ហើយក្នុងកុងត្រារយៈពេល៣ឆ្នាំ។ នេះបើតាមកាសែត Bild របស់អាល្លឺម៉ង់បានចុះផ្សាយ។
ខ្សែបម្រើ Schweinsteiger ត្រូវបានប្រភពពីប្រទេសអាល្លឺម៉ង់បញ្ជាក់យ៉ាងច្បាស់ថានឹងចូលរួមជាមួយបិសាចក្រហមនៅរដូវកាលថ្មីខាងមុខនេះ ហើយកត្តាដែលធ្វើឱ្យកីឡាករវ័យ៣០ឆ្នាំរូបនេះសម្រេចចិត្តមក Old Trafford គឺដោយសារតែលោក Louis van Gaal ។ កីឡាករដែលជួយអាល្លឺម៉ង់លើកពាន World Cup 2014 រូបនេះនឹងមកពិនិត្យសុខភាពនៅក្លិប Man Utd ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចុះកុងត្រាជាផ្លូវការផងដែរ។
កាសែត Bild បានបន្ថែមទៀតថាតម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះអាចនឹង១៥លានផោន ហើយរូបគេផ្ទាល់នឹងបានទទួល៧,២លានផោនក្នុងមួយឆ្នាំក្នុងកុងត្រារយៈពេល៣ឆ្នាំនោះ។
Schweinsteiger ជាយុវជនរបស់ Bayern ហើយរូបគេបានចូលលេងនៅឈុតធំក្នុងឆ្នាំ២០០២។ រយៈពេលជាង១០ឆ្នាំមកនេះ ខ្សែបម្រើរូបនេះបានជួយក្រុមឈ្នះពានធំៗជាច្រើនដូចជា Bundesliga ៨ដង , DFB-Pokal ៧ដង , UEFA Champions League ១ដង , UEFA Super Cup ១ដងនិង FIFA Club World Cup ១ដង៕

Post a Comment