ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យបន្ទាប់ពីមានអ្នកឧបត្ថម្ភភ្លាម ក៏សម្រេចនាំកីឡាករថ្មីចំនួន៦ នាក់មកជួយក្រុម បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុដែលមិនអាចនាំចូលចំណូលថ្មីនៅមុនរដូវកាលលីកបាល់ទាត់កម្ពុជា២០១៥។
លោក ផាន់ ចាន់ផាត អគ្គលេខាធិការក្លិបគីរីវង់សុខសែនជ័យបានឲ្យដឹងថា បន្ទាប់ពីក្លិបទទួលបានការឧបត្ថម្ភពីម្ចាស់ជំនួយភ្លាម ក្លិបក៏បានទាក់ទងទៅកីឡាករបរទេសចំនួន៦នាក់មកជួយក្រុម។ កីឡាកររបស់លោកលេងម្សិលមិញនៅបាទីឃើញថា ពួកគេមួយតំបន់ខាងលើល្អគ្រាន់បើ ប៉ុន្តែតំបន់ការពារនឹងអ្នកចាំទីត្រូវផ្លាស់ប្ដូរចេញ។
លោកគ្រូរូបនេះបន្តថា ក្លិបបានទាក់ទងទៅអ្នកចាំទីរបស់ក្លិបអាងយ៉ាងរបស់វៀតណាម ដែលនឹងមកដល់ ១ សប្ដាហ៍ទៀត ហើយជនជាតស្បែកខ្មៅ៥នាក់មកពីប្រទេសឡាវនឹងមកដល់ល្ងាចនេះ។ ជនជាតិស្បែកខ្មៅទាំង៥នាក់មាន៣នាក់លេងជាខ្សែការពារ និង២នាក់លេងតំបន់ប្រយុទ្ធ។ ទោះយ៉ាងណាលោកឈ្មោះកីឡាករទាំង៦នាក់មិនទាន់បញ្ជូនមកឡើយ។ ចំណែកប្រាក់ខែកីឡាករមកពីតំបន់អាហ្វ្រិកទាំង៥នាក់ លោកនឹងពិភាក្សាគ្នាល្ងាចនេះ បន្ទាប់ពីពួកគេមកដល់។ ចំពោះរយៈពេលចុះកុងត្រាច្រើនបំផុតត្រឹម ៤ ខែប៉ុណ្ណោះ។
អ្នកចាំទីថ្មីដែលមកដល់នាសប្ដាហ៍ក្រោយជាកីឡាករល្អម្នាក់របស់ក្លិបអាងយ៉ាង ប៉ុន្តែជនជាតិស្បែកខ្មៅ៥នាក់ខាងលើមិនទាន់ដឹងពីកម្រិតបច្ចេកទេសនៅឡើយទេរង់ចាំធ្វើតេស្តល្ងាចនេះ។ ពាក់ព័ន្ធនឹងអ្នកជួយឧបត្ថម្ភវិញ លោកអគ្គលេខាធិការខាងលើមិនបានដឹងច្បាស់ទេដោយគ្រាន់ដឹងថា មានអ្នកឧបត្ថម្ភហើយ៕
ក្លិបគីរីវង់សុខសែនជ័យ ( រូបកាលប្រកួតជាមួយ វេស្ទឺន)

Post a Comment