GuidePedia

0
ខ្សែ​បម្រើ​ស្លាប Raheem Sterling បានប្រាប់​លោក Brendan Rodgers អ្នក​ចាត់​ការ​​ទូទៅ​របស់​​ក្លិប Liverpool ថា រូប​គេមិន​មាន​បំណង​លេង​ឲ្យ​​រូបលោកឡើយ ហើយនោះ​គឺ​ជា​មូល​​ហេតុ​ដែល​​រូប​គេ​​ចង់​ចាក​ចេញ​ពី​ក្លិប​នេះ​។


Sterling បាន​និយាយ​ថា ការមិន​ពេញ​​ចិត្ត​របស់​​គេ​ជាមួយនឹង​លោក Rodgers គឺ​ដោយ​សារ​តែ​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​​មិន​យក​​ចិត្ត​ទុក​ដាក់​​​ជា​មួយនឹង​រូប​គេកាល​ពី​រដូវកាល​មុន​អំ​ពី​​បំណង​របស់​គេ​ក្នុងការ​ចាក​ចេញពីកីឡ​ដ្ឋាន Anfield ដើម្បី​មាន​អនា​គត​កាន់​តែ​ល្អ​ប្រសើរ​។

ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ ក៏មិន​រីក​រាយ​​ចំពោះ​ការ​មិន​ត្រូវ​បាន​ប្រាប់​ថា ក្លិប Manchester City និង Manchester United បាន​ធ្វើការ​សាក​សួរ​ទិញ​រូប​គេ​ផង​ដែរ​។ នៅពេល​ដែលក្លិប Liverpool ត្រូវ​បាន​ចោទ​សួរ​អំពី​ជំ​ហរ​​របស់ Sterling ពួក​គេ​បាន​ធ្វើការ​ច្រាន​ចោល​ភ្លាម​ៗ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា វា​មាន​ភាព​ច្បាស់​លាស់​ថា ​មាន​ការ​បាក់​បែកមួយ​រវាង​កីឡាករ​រូបនេះ និង​លោក Rodgers ដែល​​ហាក់​មិន​អាច​បញ្ចូល​ឈ្មោះ​កីឡាករ​រូប​នេះ​​ចូល​ក្នុង​ក្រុម​របស់ Liverpool ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អូ​ស្ត្រាលី​នៅមុន​បើក​រដូវកាលឡើយ​។

ក្លិប Man City បាន​ដាក់​សំណើ​ដេញ​ថ្លៃ​៤០លាន​ផោន និង​ត្រូវ​បាន​ច្រាន​ចោល​ដោយ Liverpool ប៉ុន្តែ នៅ​តែ​មាន​​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក Sterling​​។ ទោះ​បី​ជា​យ៉ាង​ណា វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា Man City មិនមាន​គម្រោង​​ផ្តល់​តម្លៃខ្លួន​ឲ្យ​ច្រើន​ជាង​​នេះ​ដើម្បី​ទិញ​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​ដាក់​តម្លៃ​ខ្លួន​៥០​លាន​ផោន​ដោយ​ក្លិប Liverpool ឡើយ​៕

Post a Comment

 
Top