GuidePedia

0
ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ដើម្បីអាចទទួល បានភាពជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺអាស្រ័យទៅលើទេពកោសល្យ ជំនាញ និងបច្ចេកទេស ក្នុងការលេងរបស់បុគ្គលម្នាក់ៗ ។ តើអ្នកចង់ដឹងទេថា កីទ្បាករវ័យក្មេងរូបណាខ្លះ ដែលមានជាងគេបំផុតក្នុងពិភពលោកនោះ?


ដើម្បីជ្រាបច្បាស់ សូមអានអត្តបទខាងក្រោមទាំងអស់គ្នា៖

១.‌ លោក Paul Pogba

ជាកីឡាករបាល់ទាត់អាជីពម្នាក់របស់ប្រទេសបារាំង ដែលបច្ចុប្បន្ននេះលោកកំពុងលេងឲ្យក្លឹប Juventus របស់ប្រទេស អ៊ីតាលី ។ កីឡាករជនជាតិបារាំង Pogba មានអាយុ ២២ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៦៨,៦ លានដុល្លារអាម៉េរិក ។


២. លោក Mario Gotze

ជាកីទ្បាករបាល់ទាត់ជនជាតិអាល្លឺម៉ង់ ដែលជាខ្សែបម្រើប្រយុទ្ធមួយក្នុងក្លឹប Bayern Munich ។ បច្ចុប្បន្ននេះ លោក មានទ្រព្យសម្បត្តិចំនួន ៥៤,៩ លានដុល្លារ និងមានអាយុ ២២ឆ្នាំ ។


៣. លោក Neymar

មានអាយុ ២៣ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៥០ លានដុល្លារ ។ លោក Neymar ត្រូវបានគេស្គាល់ថា ជាកីឡាករ បាល់ទាត់អាជីពម្នាក់របស់ប្រទេសប្រេស៊ីល ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប FC Barcelona នៃប្រទេសអេស្ប៉ាញ ហើយលោកក៏ជាប្រធានក្រុមជម្រើសជាតិបាល់ទាត់របស់ប្រេស៊ីលផងដែរ ។


៤. លោក James Rodriguez

ជាកីឡាករបាល់ទាត់អាជីពម្នាក់របស់ប្រទេសកូឡុំប៊ី ដែលបច្ចុប្បន្ននេះ លោកកំពុងលេងឲ្យក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញ ។ លោក James Rodriguez មានវ័យ ២៣ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៣៩,២ លានដុល្លារ។


៥. លោក David Alaba

ជាកីទ្បាករបាល់ទាត់ជនជាតិអូស្ត្រាលីម្នាក់ ដែលបានលេងឲ្យក្លឹបអាល្លឺម៉ង់ Bayern Munich និងក៏ជាក្រុមកីទ្បាករ បាល់ទាត់ជម្រើសជាតិម្នាក់របស់ ប្រទេស អូស្ត្រាលីផងដែរ ។ លោក David Alaba មានអាយុ ២២ឆ្នាំ និងមានទ្រព្យ សម្បត្តិចំនួន ៣២ លានដុល្លារ ។


៦. លោក Isco

ជាកីឡាករបាល់ទាត់អាជីពជនជាតិអេស្ប៉ាញម្នាក់ ដែលបានលេងនៅក្នុងក្លឹប Real Madrid ជាខ្សែបម្រើប្រយុទ្ធមួយ ។ លោក Isco មានអាយុ ២៣ឆ្នាំ និង មានទ្រព្យសម្បត្តិចំនួន ៣១,៦ លានដុល្លារ ។


៧. លោក Koke

មានអាយុ ២៣ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៣០,៥ លានដុល្លារ ។ លោក Koke ជាកីទ្បាករបាល់ទាត់អាជីពម្នាក់ ក្នុងប្រទេសអេស្ប៉ាញ ដែលកំពុងលេងឲ្យក្លឹប Atlético Madrid និងស្ថិតក្នុងក្រុមជម្រើសជាតិបាល់ទាត់ម្នាក់ របស់ប្រទេសអេស្ប៉ាញផងដែរ ។


៨. លោក Xherdan Shaqiri

ជាកីទ្បាករបាល់ទាត់ជនជាតិស្វីសម្នាក់ដែលបានលេងឲ្យក្លឹប Inter Milan បច្ចុប្បន្ននេះលោក Xherdan Shaqiri មាន អាយុ ២៤ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៣០,៥ លានដុល្លារ ។


៩. លោក Gerard Deulofeu

មានអាយុ ២១ឆ្នាំ និងទ្រព្យសម្បត្តិចំនួន ២៧,៦ លានដុល្លារ ។ លោក Gerard Deulofeu ជាកីទ្បាករបាល់ ទាត់ជនជាតិអេស្ប៉ាញម្នាក់ ដែលកំពុងលេងឲ្យក្លឹប Everton របស់ចក្រភពអង់គ្លេស ។


១០. លោក Julian Draxler

ជាកីទ្បាករបាល់ទាត់ជនជាតិអាល្លឺម៉ង់ម្នាក់ ដែលជាខ្សែបម្រើស្លាបឆ្វេងក្នុងក្លឹប Schalke 04 ។ បច្ចុប្បន្ននេះលោក Julian Draxler មានអាយុ ២១ឆ្នាំ និងមាន ទ្រព្យសម្បត្តិចំនួន ២៧,៥ លានដុល្លារអាម៉េរិក ៕

Post a Comment

 
Top