GuidePedia

0
គេ​រំពឹង​ទុក​ថា អ្នក​ប្រដាល់ Anthony Joshua នឹង​ជួប​ជាមួយ​កីឡាករ Gary Cornish នៅ​ការប្រកួត​បន្ទាប់​របស់​គាត់​នៅ​លើ​សង្វៀន O2 Arena នា​ថ្ងៃទី​១២ កញ្ញា​ខាងមុខនេះ គឺ​នៅ​មុន​ពេល​ជួប​ជាមួយ​ដៃគូ​ចាស់ Dillian Whyte ក្នុង​ឆ្នាំ​តែមួយ​នេះ។


សូម​បញ្ជាក់​ថា កីឡាករ​ទម្ងន់​យក្ស​ពិភពលោក​ម្នាក់​នេះ នឹង​វិលត្រឡប់​មកកាន់​សង្វៀន O2 Arena របស់​ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស ក្រោយពី​ផ្តួល​គូប្រកួត Kevin Johnson ឲ្យ​សន្លប់​រួចមក​នោះ។

គាត់​នឹង​មិន​ឡើង​ប្រកួត​នោះ​ទេ នៅ​ថ្ងៃទី​១៨​ខែកក្កដា​ខាងមុខនេះ នៅក្នុង​ទីក្រុង Manchester ជា​ថ្ងៃ​ដែល​កីឡាករ Martin Murray ឡើង​ជំនួស ហើយ​គាត់​ទើបតែ​វិលត្រឡប់​ពី​វិស្សមកាល​វិញ​ទេ ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បន្ទាប់​របស់​គាត់​ក្នុង​រយៈពេល​២​ខែ​ទៀត​នេះ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា កីឡាករ​ស្កុ​តលែ​ន Cornish ដែលមាន​ប្រវត្តិ​ឈ្នះ​គេ​ទាំង​២១​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​១២​លើក ហើយ​និង​ការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ផ្គូផ្គង Kellie Maloney នោះ នឹង​ក្លាយជា​ការ​ធ្វើ​តេស្ត​បន្ទាប់​របស់​កីឡាករ Anthony Joshua។

កីឡាករ Joshua បាន​និយាយ​ថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​សម្រាប់​ពួក​យើង​ទាំងពីរ​នាក់ ដូច្នេះហើយ​យើង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​បន្តិច ម្យ៉ាង ជើង​ខ្លាំង​ដូចជា​កីឡាករ Cornish មិន​ងាយ​នឹង​ផ្តួល​ដោយ​ងាយ​នោះ​ទេ៕

Post a Comment

 
Top