ក្រុមបាល់ទាត់ណាហ្គាវើល និង ក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន រកបានម្នាក់ ៣ ពិន្ទុក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីក រដូវកាល ២០១៥ នេះ(Metfone Cambodian League 2015 ឬ MCL 2015) នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា ម្សិលមិញ ស្របពេលក្រុមខេត្តស្វាយរៀង ចែកគ្នាម្នាក់ ១ ពិន្ទុជាមួយក្រុមស៊ីម៉ាក់ ក្រោយប្រកួតស្មើគ្នា ៣ ទល់ ។
ខ្សែប្រយុទ្ធក្នុងជម្រើសជាតិយុវជនក្រោមអាយុ២៣ឆ្នាំរបស់កម្ពុជា ផានី អ៊ីរដ្ឋា បានរកគ្រាប់បាល់នាំសំណាងឱ្យស្វាយរៀង តាំងពីនាទី២ ហើយកីឡាករ ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ Dzarma Bata រកគ្រាប់បាល់បន្ថែមបាន ២ គ្រាប់ឱ្យក្រុម។ រីឯ ៣ គ្រាប់របស់ក្រុមស៊ីម៉ាក់ រកបានដោយកីឡាករសញ្ជាតិអាមេរិក Anthony Robert ម្នាក់ឯង ក្នុងនាទី ៣២, ៤៨ និង ៥។ ជាលទ្ធផលក្រុមខេត្តស្វាយរៀង បានប្រកួតស្មើគ្នា ៣ ទល់ ៣ ជាមួយក្រុមចំណូលថ្មី ស៊ីម៉ាក់ លើទឹកដីកីឡដ្ឋានខេត្តរបស់ខ្លួន។
ចំពោះណាហ្គាវើល បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣ ទល់ ១ ក្នុងការប្រកួតបញ្ចប់សប្ដាហ៍ទី៣ របស់ខ្លួននៅទីលានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា នេះ។ ខ្សែប្រយុទ្ធក្នុងឈុតជម្រើសជាតិដែលទើបផ្ទេរមកពីក្លិបភ្នំពេញក្រោន ឃឹម បូរី បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី២ គ្រាប់ម្នាក់ឯង នៅនាទី ១៣ និង ១៧ ខណៈ ១ គ្រាប់ទៀតរកបានដោយខ្សែបម្រើស្លាបឆ្វេង Alpha Oumar Lelouma Barry ទាត់បាល់ពិន័យ ១១ ម៉ែត្រ នៅនាទី ២។
ចំណែកក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន វិញបានយកឈ្នះក្រុម ខេមបូឌានថៃហ្គ័រ ដោយលទ្ធផល ៣ ទល់ ។ ៣ គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ សារី ម៉ាត់ណូរ៉ូទីន ខ្សែប្រយុទ្ធមកពីទ្វីបអាហ្វ្រិច Bisan Goerge រកបាន ២ គ្រាប់ម្នាក់ឯង ស្របពេលកីឡាករ Yoshiha Mashato របស់ក្រុមខេមបូឌានថៃហ្គ័រ ជាអ្នករកគ្រាប់បាល់បាន ១ គ្រាប់ឱ្យក្រុម។
គិតត្រឹមពេលនេះក្រុមដែលមានចំណាត់ថ្នាក់ ៤ ក្រុមកំពូលតារាង (Top4) មានភ្នំពេញក្រោន កំពូលតារាងមាន ៧ ពិន្ទុ ស្មើគ្នាជាមួយក្រុមបឹងកេតអង្គរ ដែលជាក្រុមលេខ ២ តែទាស់ត្រង់ខុសគ្នារឿងគ្រាប់បាល់បញ្ជូលទី ហើយក្រុមណាហ្គាវើល ឈរលេខ ៣ មាន ៦ ពិន្ទុ និងក្រុមលេខ ៤ បៀលប្រាយយូណាធិត មាន ៥ ពិន្ទុ។ ចំពោះ ២ ក្រុមនៅតំបន់បាតតារាងមាន គីរីវង់សុខសែនជ័យ លេខ ១១ មាន ១ ពិន្ទុ ក្រោយប្រកួត៣ លើកចាញ់ ២ និង ស្មើ ១ និង ក្រុមអាស៊ីអឺរ៉ុប នៅលេខ ១២ បាតតារាង ប្រកួត ៣ លើកចាញ់ទាំង ៣ មិនទាន់មានពិន្ទុកាន់នៅឡើយ៕
ក្រុមណាហ្គាវើល (ស) ប្រកួតជាមួយ អាស៊ីអឺរ៉ុប (បៃតង និង ខ្មៅ)

Post a Comment