គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាការិនី Saori Ariyoshi និង Mizuho Sakaguchi បានជួយឲ្យក្រុមការពារតំណែងជើងឯក ជប៉ុន ឈានទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នារី កាលពីថ្ងៃអង្គារ ក្រោយពីបានទទួលជ័យជម្នះ ២-១ លើក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ហូឡង់។
ខ្សែការពារ Ariyoshi បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី ១ របស់នាងឲ្យក្រុមជម្រើសជាតិជប៉ុន នៅនាទី ទី ១០ នាកីឡាដ្ឋាន BC Place ក្នុងទីក្រុង Vancouver ខណៈដែលខ្សែបម្រើ Sakaguchi បានបន្ថែមគ្រាប់បាល់ទី ២ បន្ទាប់ពីនាទី ទី ៧៨ ។
កីឡាការិនី Kirsten Van de Ven វាយបកបាន ១ គ្រាប់វិញសម្រាប់ហូឡង់ នៅនាទីបន្ថែម។
ក្រុមជម្រើសជាតិជប៉ុន នឹងត្រូវជួបអូស្ត្រាលី នៅថ្ងៃសៅរ៍នេះ ដើម្បីប្រជែងទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ៕

Post a Comment