កីឡាករជម្រើសជាតិអង់គ្លេស Nathaniel Clyne ត្រៀមពិនិត្យសុខភាពនៅក្លិប Liverpool នាថ្ងៃច័ន្ទនេះហើយ បន្ទាប់ពីព្រមព្រៀងផ្ទេរពីក្លិប Southampton ទៅកាន់ទឹកដី Anfield នូវតម្លៃ ១២,៥លានផោន (ជិត២០លានដុល្លារ)។
ខ្សែការពារស្ដាំ Clyne នឹងក្លាយជាកីឡាករចំណូលថ្មីទី៦ របស់ក្លិប Liverpool ក្នុងការទិញចូលនារដូវក្ដៅនេះ បន្ទាប់ពី Roberto Firmino, James Milner, Adam Bogdan, Danny Ings និង Joe Gomez។ Liverpool ចង់បានខ្សែការពារស្ដាំរូបនេះ ដើម្បីទៅជំនួសតំណែង Glen Johnson ដែលនឹងចាកចេញពីក្រុម ក្រោយបញ្ចប់កុងត្រា ស្របពេលដែល Jon Flanagan កំពុងរងរបួសជង្គង់រយៈពេលវែងថែមទៀត។
អ្នកចាត់ការហង្សក្រហម លោក Brendan Rodgers បានចំណាយលុយជាង ៤០លានហើយ ក្នុងការទិញចូលកីឡាករថ្មី ដោយក្នុងនោះចំណាយលើ Firmino អស់២៩លានផោន, Joe Gomez ៣,៥លានផោន, Ings ប្រហែល ៥លានផោន។ ចំណែកឯ Milner និង Bogdan គឺផ្ទេរដោយគ្មានតម្លៃខ្លួន (free transfers)។
Liverpool ព្យាយាមទិញចូលកីឡាករថ្មី ដែលជាគោលដៅសំខាន់ៗយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីខកចិត្តកាលពីរដូវកាលមុន ដោយបញ្ចប់ចំណាត់ថ្នាក់នៅលេខ៦ ក្នុងតារាង Premier League ខណៈដែលរដូវកាលថ្មីនេះ ពួកគេចង់ស្វែងរកតំណែង Top 4 មកវិញ ដើម្បីអាចលេងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League៕

Post a Comment