ប្រធានក្លិបយក្សអេស្ប៉ាញBarcelona លោកJosep Maria Bartomeu បាននិយាយថា ក្លិបរបស់លោកត្រូវតែបន្តវិនិយោគទុននៅក្នុងទីផ្សារកីឡាករ បើសិនជាពួកគេចង់បន្តមានប្រៀបលើក្លិបប្រជែងReal Madrid។
សូមបញ្ជាក់ថា ក្លិបBarcelonaបានឈ្នះជើងឯកបាល់ទាត់ឯតទគ្គកម្មរបស់ខ្លួនទាំង៣នៅក្នុងរដូវកាល២០១៤-២០១៥ ដោយការបន្ថែមជើងឯក Champions League ពីលើជើងឯកក្នុងស្រុករបស់ខ្លួន។
ដោយឡែកកីឡាករAleix Vidal របស់ក្លិបSevilla បានក្លាយជាកីឡាករទិញបានតែម្នាក់គត់របស់ក្លិបនៅក្នុងរដូវកាលក្តៅនេះ ថ្វីត្បិតតែគាត់មិនអាចលេងរហូតដល់បម្រាមរបស់ក្លិបBarcelonaដកចេញវិញនៅខែមករាឆ្នាំក្រោយយ៉ាងណាក្តី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bartomeu បាននិយាយប្រាប់អ្នកកាសែតថា យើងមិនអាចបណ្ដោយឲ្យក្លិបប្រជែងរបស់ខ្លួនមានប្រៀបបានឡើយ ពិសេសគឺក្លិបReal Madridនេះតែម្តង ដូច្នេះហើយយើងត្រូវតែបន្តចាយលុយតទៅទៀត។
លោកបានបន្តទៀតថា គណៈក្រុមប្រឹក្សាភិបាលក្លិប ត្រូវតែចាត់ចែងរឿងបញ្ហាថវិការបស់ខ្លួន ដើម្បីចាយវាយបន្តទៀតនៅក្នុងទីផ្សារកីឡាករ ហើយបច្ចុប្បន្នកីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba របស់ក្លិប Juventus ស្ថិតនៅក្នុងរ៉ាដាចង់បានរបស់ក្លិបផងដែរ។
គួរឲ្យដឹងថា លោក Bartomeu ត្រូវបានចៅក្រមអេស្ប៉ាញចោទប្រកាន់ ពាក់ព័ន្ធនឹងការរួមចំណែករបស់លោកក្នុងកិច្ចព្រមព្រៀងទិញយកីឡាករ Neymarកាលពីឆ្នាំ២០១៣៕

Post a Comment