GuidePedia

0
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ នៅ ស្ថានីយ៍ទូរទស្សន៍ CNC ក្រុមហ៊ុនភេសជ្ជៈគោជល់ បានសហការជា មួយស្ថានីយ៍ទូរទស្សន៍ CNC និងសហព័ន្ធកីឡា ប្រដាល់ កម្ពុជារៀបចំសន្និសីទ សារព័ត៌មានស្តីពីការប្រកាសបើកការ ប្រកួតកំពូលអ្នកប្រដាល់ជើង ឯកគោជល់ទម្ងន់ ៦០ គ.ក្រ ដែលផ្សាយផ្ទាល់ពីស្ថា នីយ៍ទូរទស្សន៍ CNC តែម្តង ។


ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ិល កាដូ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក គីង យ៉ារ៉ូ នាយកចាត់ការទូ ទៅក្រុម ហ៊ុនភេសជ្ជៈគោជល់ និងលោក ម៉ា សេរី នាយកផែ្នកកីឡាស្ថានីយ៍ទូរទស្សន៍ CNC ។

លោក គីង យ៉ារ៉ូ នាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់បានប្រាប់ឲ្យដឹងថា ការប្រកួតទម្ងន់ ៦៣,៥ គ.ក្រ ដែល មានរយៈពេល៣ខែ ពិតជា ទទួលបាន ការគាំទ្រយ៉ាងខ្លំាង និងជោគជ័យពីទស្សនិកជន ដែលស្រឡាញ់វិស័យកីឡា ប្រដាល់កម្ពុជា និងជួយគាំទ្រ និងលើកស្ទួយកីឡាក្នុងប្រទេស កម្ពុជា ទើបក្រុមហ៊ុន សម្រេចឧបត្ថម្ភបន្តទៀតក្នុងការ ប្រកួតទម្ងន់ ៦០គ.ក្រ ។

លោក ម៉ិល កាដូ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថា បានថ្លែងក្នុងឱកាសនេះថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យ អស់ពីសមត្ថ -ភាព របស់ខ្លួន ហើយលោកនឹងបង្កើតក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្ម ការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជា ការកាត់ក្តី និងលទ្ធផលសម្រាប់គូខ្សែក្រវាត់នេះ ។

ជាមួយគ្នានេះ លោកបានជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់សេចក្ដីឈ្នះ ចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់ របស់ខ្លួន ៦០គ.ក្រ ឲ្យបានល្អ ។

ដោយឡែកការប្រកួតមានកីឡាករទាំងអស់ ៨នាក់ ក្នុងនោះមានកីឡាករកម្ពុជា ៤រូបរួមមាន កីឡាករ យ៉េន ឌីណា ក្លឹបអប្សរាគុនខ្មែរ សារឿន ចាន់ ក្លឹបសំរែក រាជសី ផង់ សុភ័ស្ស ក្លឹបតាឡីដំរីមានរិទ្ធ និង សុខ វណ្ណ កងពលលេខ៣១ គ្រាដែលកីឡាករថៃ២រូបមាន វ៉ាត់ឆារ៉ាក់ដេត សដានឆ័យ និង ប៉ានសក្តិ សភ្លើនជីត ចំណែក កីឡាករឡាវ២រូប វិញមាន ឆ្នាក់ឆ័យ សានភីឃីម និងកីឡាករ ឈូក មីឆៃសាសុគុណថុង ៕

Post a Comment

 
Top