GuidePedia

0
កត្តារងសំពាធ និងជំនួបដ៏តានតឹងនៅតែកើត មានឡើងសម្រាប់ក្រុមបាល់ទាត់ក្មេងៗកម្ពុជា U-16 ដោយសុទ្ធ តែជួបក្រុមធ្លាប់ចាញ់ ៤-០ តែរហូតនាពេលកន្លង មកដូចជាអូស្រ្តាលី និងសិង្ហបុរី នៅទឹកដីកណ្តាលក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ។

U-16 របស់កម្ពុជា

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ U-16 របស់កម្ពុជា ទើបតែរកបាន៣ពិន្ទុក្នុងដៃនៅឡើយទេ ឆ្លងកាត់២ប្រកួតមកនេះដោយ បានឈ្នះ U-16 ហ្វីលីពីន ១-០ មុនមកចាញ់ U-16 អូស្រា្តលី ស្ពឹកមុខ ៤-០ នៃវគ្គជម្រុះសន្សំពិន្ទុប្រចាំពូល B ឈរនៅ លេខរៀងទី៣បណ្តោះអាសន្ន ។

កម្ពុជា ធ្លាប់ជួបសិង្ហបុរីតែម្តងគត់នាឆ្នាំ២០១១ នៅទឹកដីកណ្តាលដោយបានចាញ់រហូតដល់ទៅ ៤-០ ដូចចាញ់ អូស្រ្តាលីកាលពីឆ្នាំ២០១៣ ដែរនៅក្នុងព្រឹត្តិ ការណ៍ ពានរង្វាន់ AFF U-16 Youth Championship នេះដូចគ្នា ដែល ការជួបជាថ្មីជាមួយសិង្ហបុរី ដែលទាមទារឈ្នះដាច់ខាត ដើម្បីមានសង្ឃឹម ឡើងទៅវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ មុនជួប ក្រុមខ្លាំង U-16 មីយ៉ាន់ម៉ា នាថ្ងៃទី០៥ សីហា ប្រាថ្នាត្រឹមស្មើ បានហើយ ។

U-16 របស់សិង្ហបុរី

មុនកម្ពុជា ជួបជាមួយសិង្ហបុរី នាម៉ោង ៦៖៣០ នាទីល្ងាច ក្រុម U-16 អូស្រ្តាលី ក៏ត្រូវជួបជាមួយ U-16 មីយ៉ាន់ម៉ា ផងដែរនៅស្តាតអូឡាំពិកដូចគ្នា ៕

Post a Comment

 
Top