កីឡាកររត់ប្រណាំង Usain Bolt និង Mo Farah ស្ថិតនៅក្នុងចំណោមអត្តពលិកដែលប្រឈមនឹងភាពស្អាតស្អំ។ នេះបើយោងតាមតួលេខដែលទទួលបានកាលពីចុងសប្តាហ៍នេះ។
កាលពីថ្ងៃអាទិត្យ ស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ARD/WDR និងកាសែត The Sunday Times បានរាយការណ៍ឲ្យដឹង ពីទិន្នន័យនៃការធ្វើតេស្តចំនួន១២០០០ លើករបស់អត្តពលិកចំនួន៥ពាន់នាក់។
ប៉ុន្តែ កីឡាករ Usain Bolt និងកីឡាករ Mo Farah ជាមួយនឹងជើងឯកអូឡាំពិក គឺកីឡាការិនី រត់ប្រណាំងផ្លោះរបាទីសញ្ជាតិអង់គ្លេស Jessica Ennis-Hill មិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អត្តពលិកអង់គ្លេស គឺស្ថិតនៅក្នុងចំណោមអ្នកចុះបញ្ជីនៃអ្នកអាចនឹងប្រើប្រាស់គ្រឿងញៀន។
ឯកសាររបស់ស្ថានីយទូរទស្សន៍ ARD/WDR បានបង្ហាញនូវការចោទប្រកាន់ជាច្រើនទៀតផងដែរ ពាក់ព័ន្ធនឹងអត្តពលិកនៅក្នុងប្រទេសរុស្ស៊ី និងកេនយ៉ាជាដើម ខណៈដែលការវិភាគលើការធ្វើតេស្តឈាមបញ្ជាក់ថា យ៉ាងហោចណាស់ ម្នាក់ក្នុងចំណោមអ្នកឈ្នះមេដាយ៣អំឡុងព្រឹត្តិការណ៍ចន្លោះឆ្នាំ២០០១ និង២០១២ បានប្រើប្រាស់ថ្នាំញៀននោះ៕

Post a Comment