GuidePedia

0
ក្លិប Chelsea កំពុង​ត្រៀមខ្លួន​រួច​ស្រេច​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង Baba Rahman ពីក្លិប Augsburg ក្រោយពី​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​​ក្នុង​​ទឹក​​ប្រាក់១៧,៥ លានផោន (ស្មើនឹង​២៧,៥​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហ្គា​ណា​វ័យ​២១​ឆ្នាំ​រូប​នេះ​។


ក្រោយ​ពី​ខ្សែ​ការ​ពារ Filipe Luis ត្រូវ​បាន​លក់​ទៅ​ឲ្យក្លិប Atletico Madrid វិញ បន្ទាប់​ពី​​​បាន​ចំណាយ​ពេល​ត្រឹម​តែ​១​រដូវ​កាលនៅ​ឯ​កីឡ​ដ្ឋាន Stamford Bridge លោក Jose Mouriho បាន​​ឆ្ពោះ​ជំហាន​ទៅ​កាន់ការ​ស្វែង​រក​ខ្សែ​ការ​ពារ​​ស្លាប​ឆ្វេងម្នាក់​នៅ​​សប្តាហ៍​​នេះ​ដើម្បី​ជំនួសកន្លែង​ទំនេរ​។

ក្លិប Augsburg បាន​ច្រានចោល​សំណើ​ទី​១​ក្នុង​ទឹក​ប្រាក់​​ប្រមាណ​ជា​២០​លាន​អឺ​រ៉ូ សម្រាប់​កីឡាករ Rahman ដែល​ក្លិប​របស់​​អាល្លឺ​ម៉ង់​មួយ​នេះ​​បាន​ទិញ​យក​ពីក្លិប Greuther Furth កាល​ពី​រដូវក្តៅ​មុន​ក្នុង​តម្លៃ​ខ្លួន​១,៥៦​លាន​ដុល្លារ​អាមេ​រិក ប៉ុន្តែ បច្ចុប្បន្ន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​យល់​ព្រម​​ដើម្បីនាំ​ឲ្យ​មាន​ការ​ផ្ទេរ​នេះ ដែល​ក៏​មាន​​ទឹក​ប្រាក់​​ឧប​ត្ថម្ភ​បន្ថែម​ផង​ដែរ​។

លោក Sascha Empacher ភ្នាក់​ងារ​តំណាង​ឲ្យ Rahman បាន​ប្រាប់​សារ​ព័ត៌​មាន់ The Guardian ថា៖ «ក្លិប​​ទាំង​ពីរកំពុង​តែ​ធ្វើ​ការ​​លើ​ផ្លូវ​យ៉ាង​រលូន ប៉ុន្តែ យើង​សង្ឃឹម​ថា ការ​ព្រម​ព្រៀង​គ្នា​នេះ​នឹង​ត្រូវ​បំពេញ​នា​ពេល​ឆាប់​ៗ​»​។

លោក Mourinho ដែលកំពុង​តែ​ត្រៀម​លក្ខណៈ​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន Community Shield ជាមួយ​នឹង​ក្រុម Arsenal ដែល​ជា​ម្ចាស់​ជើង​ឯក FA Cup នៅ​ថ្ងៃ​អាទិត្យនេះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្លិប Chelsea កំពុង​តែ​ស្ថិត​ក្នុង​​ទីផ្សារ​ដើម្បី​នាំ​យក​កីឡាករ​​ថ្មី​ម្នាក់​ចូល​ទៅកាន់​ក្រុម​របស់​លោក​។ គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយហ្គាល់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «យើងកំពុង​តែ​ព្យា​យាម​​ចុះហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​ម្នាក់​។ យើង​មាន​តែ​កីឡាករ Cesar Azpilicueta ម្នាក់​គត់​។ យើង​កំពុង​តែ​ព្យា​យាម​»​៕

Post a Comment

 
Top