GuidePedia

0
ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅ ថ្នាក់ពិភពលោក ដែលបានចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាម៉េរិក ។ ក្នុងនោះដែរ កីឡាករស្ប៉េស្យាល់អូឡាំពិកកម្ពុជា ទទួល បានមេដាយចំនួន៦គ្រឿង គឺមេដាយមាស២ និងមេដាយសំរិទ្ធ៤គ្រឿង ។


លោក រតនា បានរាយការណ៍ពីរដ្ឋ California ថា កីឡាការិនីបញ្ញាខ្សោយកម្ពុជាលើវិញ្ញាសារត់ ២៥ម៉ែត្រ ក្នុងនោះកីឡាការិនី គៀន ស្រីពៅ ទទួលបានមេដាយ មាស១គ្រឿង និងកីឡាការិនី ផល្លី អម្ពរពេជ្រ ទទួលបានមេដាយសំរិទ្ធ១ គ្រឿង គ្រាដែលកីឡាករបញ្ញា ខ្សោយកម្ពុជា លើវិញ្ញារត់ ២០០ម៉ែត្រ កីឡាករ មាស មករា ទទួលបានមេដាយសំរិទ្ធ១ គ្រឿង ចំពោះកីឡាករបញ្ញាខ្សោយកម្ពុជាលើវិញ្ញារត់ ១០០ម៉ែត្រ កីឡាករ មាស មករា ទទួលបានមេដាយសំរិទ្ធ១ គ្រឿង និងកីឡាករ អ៊ុត សំអាងទទួលបាន មេដាយសំរិទ្ធ ១គ្រឿង ចំណែកវិញ្ញាសា ប៉េតង់ ជើងឯកត្តជននារី កីឡាការិនី រដ្ឋ សម្ភស្ស ឈ្នះមេដាយសំរិទ្ធ១គ្រឿង ។

លោកបានបន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនប្រតិភូកីឡាជនបញ្ញាខ្សោយចំនួន១៣រូប ក្នុងនោះ មានប្រធានប្រតិភូ ១រូប គ្រូបង្វឹក ៣រូប វេជ្ជបណ្ឌិត ១រូប និងកីឡាករ-កីឡាការិនី ៨រូប ទៅចូលរួមការប្រកួត កីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ពិភពលោកនៅទីក្រុង Los Angeles ក្រោម ជំនួយដ៏ ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្ថែមទៀតថា ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញចូលរួមពីធីពិសាអារហារពេលល្ងាច នៅ Host Town នៃទីក្រុង Los Angeles លើកំពូល ភ្នំ Caranda Hill ដោយមានទទួលស្វាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រចាំក្រុង និងអគ្គកុងស៊ុលខ្មែរប្រចាំរដ្ឋ California ទៀតផង ៕

Post a Comment

 
Top