GuidePedia

0
ក្រុម​យុវជន​ថៃ​អាយុ​១៦​ឆ្នាំ​បាន​លត់​ក្រុម​យុវជន​វៀតណាម​ដោយ​លទ្ធផល​ ២-០​ ហើយ​ក្រុម​យុវជន​ជើង​ឯក​ចាស់​ម៉ាឡេស៊ី​​បាន​បរាជ័យដោយ​​​ក្រុម​យុវជន​ទីម័រ​ខាងកើត​ដោយ​ក្នុង​លទ្ធផល​ ៣-១​ ខណៈ​ក្រុម​​ឡាវ​កំពុង​នាំ​មុខ​​ប៊្រុយណេ​​ដោយ​គ្រាប់​បាល់​១-០​ សម្រាប់​តង់​ទី​មួយ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ការ​ប្រកួត។

ក្រុម U16 ម៉ាឡេស៊ី

​ពូល​ A​ នៃ​ពាន​ AFF​ BIDC​ U16​ Championship​ 2015​ ថ្ងៃ​ទី​២​ សីហា​នេះ​ ​ថៃ​ទទួល​បាន​៣ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​​សង្ឃឹម​ឡើង​ទៅ​វគ្គ៤​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​វៀតណាម​ ២-០។ សម្រាប់​ការ​ប្រកួត​គូនេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ត្រូវ​បាន​ពន្យារ​ពេល​​​​ប្រហែល​ជា​ជិត​២០​នាទី​នៅ​ចង់​តង់​ទី​មួយ​ដោយ​សារ​ភ្លៀង​ខ្លាំង ប៉ុន្តែ​អាច​បន្ត​ការ​ប្រកួត​រហូត​ដល់​ចប់។

នៅ​ស្តាត​ចាស់​រវាង​ក្រុម​ខ្លាំង​ឡាវ​ និង​ប៊្រុយណេ​បាន​បញ្ចប់​ត្រឹម​តង់​ទីមួយ​ប៉ុណ្ណោះ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​អាច​បន្តការ​ប្រកួត​បាន។ សម្រាប់​ការ​ប្រកួត​តង់​ទីមួយ​​ ​​ឡាវ​​បាន​នាំ​មុខ​ប៊្រុយណេ​ ១-០​ ហើយ​ការ​ប្រកួត​បញ្ចប់​នៅ​តង់​ទីពីរ​នឹង​បន្ត​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​១០​ព្រឹក​នៅ​​​ពហុកីឡដ្ឋានជាតិ។

គូ​ចុង​ក្រោយ ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់ ម៉ាឡេស៊ី អស់​សង្ឃឹមឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាត់​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​ទីម័រខាង​កើត​បាន​លត់​ដោយ​លទ្ធផល ៣-១។ ទោះ​ជា​ក្រុម​ទីម័រ​ទទួល​​បាន​ជ័យជម្នះ​​ក៏​ដោយ ក៏​មិន​គ្មាន​ឱកាស​​ឡើង​ទៅ​ជុំ​បន្ត​ដែរ ប៉ុន្តែ​បាន​បង្កើត​កំណត់​​ត្រា​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះឆ្នាំ​នេះ៕

Post a Comment

 
Top