GuidePedia

0
យោង​ទៅ​តាម​សម្ដី​របស់​អ្នក​រៀប​ចំ​ការប្រកួត​ កីឡាករ Manny Pacquiao ​និង​ Floyd Mayweather Jr ​នឹង​​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា​តែ​​ម្ដង​គត់​នៅ​ថ្ងៃ​ទី​១១ ​ខែ​មិនា​​ដ៏​ខ្លី​ខាងមុខ​នេះ​ មុន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​​ថ្ងៃ​ទី​២ ​ខែ​ឧសភា។


ដោយសារ​តែ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​ គឺ​ជា​ប្រកួត​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដូច្នេះ​ពួកគេ​មិន​មាន​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​អី​ច្រើន​នោះ​ទេ ពោល​គឺ​អាច​មាន​តែ​ម្ដង​គត់​នៅ​ថ្ងៃ​ទី​១១​ ខែ​មិនា​នេះ​នៅ​ទីក្រុង Los Angeles ​សហរដ្ឋអាមេរិក។ ​​

ចាប់​ពី​​ថ្ងៃ​នោះ​ទៅ អ្នក​សារព័ត៌មាន​គ្មាន​ឱកាស​នឹង​បាន​សម្ភាសន៍​អ្នក​ទាំង​ពីរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ឡើង​រេញ​តែ​ម្ដង។ បច្ចុប្បន្ន​ កំពូល​អ្នក​ប្រដាល់​អាស៊ី Pacman កំពុង​តែ​នៅ​អាមេរិក​ និង​ហ្វឹកហាត់​នៅ​ ​Wild Card gym ​នៅ​តំបន់ Hollywood ។ ចំណែក​ឯ​ Floyd ​វិញ​ កំពុង​​ហ្វឹកហាត់​នៅ​កន្លែង​ផ្ទាល់​ខ្លួន​ក្នុង​ផ្ទះ​របស់​គេ​ក្នុង​ទី​ក្រុង Las Vegas ។


សូម​បញ្ជាក់​បន្ថែម​បន្តិច​ថា ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ខាង​មុខ​នៅ​ទី​ក្រុង Las Vegas ​ស្រុក​កំណើត​របស់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក។ ខណៈ​ដែល​តម្លៃ​ក្នុង​ការ​ប្រកួត​នេះ​ដែរ​ មាន​រហូត​ដល់​ទៅ​២៥០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ ងាក​ទៅ​ខាង​តម្លៃ​សំបុត្រ​ចូល​មើល​វិញ​នោះ​គឺ​ថ្លៃ​កប់​ពពក​តែ​ម្ដង ពោល​គឺ​ថោក​បំផុត​ ១ ០០០​ដុល្លារ​ និង​ថ្លៃ​បំផុត​រហូត​ដល់​ទៅ​៥០០០​ដុល្លារ ៕

Post a Comment

 
Top