GuidePedia

0
Real Madrid ​សម្រេច​ចិត្ត​លក់​កីឡាករ​ Angel di Maria ​ទៅ​ឱ្យ​ក្រុម Manchester United ​គឺ​ដោយសារ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​មាន​រូបរាង​មិន​ស្អាត​និង​មិន​ត្រូវ​ចិត្ត​លោក Florentino Perez ​ម្ចាស់​ក្លិប​ស្ដេច​ស។ នេះ​បើ​តាម​លោក Carles Rexach ​អតីត​កីឡាករ​ Barcelona ​បាន​និយាយ​។


ក្លិប​យក្ស​នៅ​អេស្ប៉ាញ Real Madrid ​និង Barcelona ​បាន​ស្ងាត់​រឿង​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ហើយ ប៉ុន្តែ​​ពេល​នេះ​អតីត​កីឡាករ​​ក្រុម​អ្នក​មាន​បុណ្យ​ អំឡុង​ឆ្នាំ​១៩៦៧​ ដល់​១៩៨១​ បាន​ចាប់​ផ្ដើម​សង្គ្រាម​ពាក្យ​សម្ដី​​​ជា​ថ្មី​ទៀត​ហើយ។

បុរស​វ័យ​៦៨​ឆ្នាំ​ខាង​លើ​បាន​និយាយ​ឌឺ​ដល់​ក្លិប​ម្ចាស់​ពាន​រង្វាន់ FIFA Club World Cup ​ខាង​លើ​ថា៖ “Florentino Perez ​មើល​ទៅ​ទីផ្សារ​នៅ​លើ​លោក​នេះ​ហើយ ​គាត់​ចង់​ឱ្យ​ក្រុម​របស់​គាត់​ល្បី​ និង​អ្នក​គ្រប់គ្នា​កោត​សរសើរ។

តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​ទេ? Ronaldo ​ជា​មនុស្ស​ស្អាត​ជាង​គេ​សម្រាប់​ក្លិប។ Perez ​កំពុង​តែ​រក​ស៊ី​ទៅ​លើ​កេរ្តិ៍​ឈ្មោះ​របស់​ក្លិប​នេះ​។ Vicente del Bosque ​និង​ Di Maria ​គឺ​មើល​ទៅ​អត់​ស្អាត​សោះ​សម្រាប់​ក្រុម​ Real ​ពួកគេ​ខុស​ពី Toni Kroos ​និង​ James Rodriguez”។


យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​មតិ​មួយ​របស់​អតីត​​កីឡាករ​ក្រុម Barcelona ​តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​មូលហេតុ​ពិត​ប្រាកដ​ដែល​​​ធ្វើ​ឲ្យ​​ក្លិប​ម្ចាស់​ពាន​រង្វាន់ UEFA Champions League ​ខាង​លើ​​ លក់ Di Maria នោះ​ឡើយ។ ចុះ​បើ​តាម​គំនិត​ប្រិយមិត្ត​វិញ​ គិត​ថា​លោក Carles Rexach ​និយាយ​នេះ​មាន​ហេតុ​ផល​អាច​ទទួល​យក​បាន​ដែរ​ឬ​អត់?

Post a Comment

 
Top