ខ្សែការពារ John Terry របស់ក្រុម Chelsea បានលើកឡើងថា រូបគេតស៊ូព្រោះតែត្រូវការលុយចាំបាច់ ដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារ ដែលរួមមានប្រពន្ធ និងកូនៗជាទីស្រលាញ់ ខណៈដែលពេលនេះ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ កំពុងតែរង់ចាំដំណឹងល្អពីក្លិបតោខៀវ ដោយសង្ឃឹមថាក្លិបនឹងបន្តកុងត្រាឲ្យ១ឆ្នាំទៀត។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ គឺជាអ្នករកគ្រាប់បាល់គ្រាប់ទី១ ជួយឲ្យក្រុម Chelsea យកឈ្នះលើក្រុម Tottenham ២-០ ក្នុងការប្រកួត Capital One Cup វគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ និងក្រោយការប្រកួតចប់ខ្សែការពារឆ្នើមរូបនេះ ក៏បានជាប់ Man of the Match ទៀតផង។
ប្រធានក្រុមតោខៀវរូបនេះ បានបង្ហោះរូបថតកូនៗ ដែលមានវ័យ៨ឆ្នាំទាំង២នាក់ ឈ្មោះ Georgie John និង Summer Rose នៅលើ Instagram ខណៈដែលកូនប្រុសរបស់គេ គេងលង់លក់ដោយមានពាក់មេដាយជ័យជម្នះរបស់ឪពុក និងដៃរបស់គេកាន់ពានរង្វាន់ផងដែរ។
Terry បាននិយាយថា៖ “ខ្ញុំខំតស៊ូ ដើម្បីអនាគតរបស់ខ្ញុំ ដើម្បីអនាគតគ្រួសាររបស់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាង។ ខ្ញុំមិនដឹងថា ខ្ញុំនៅលេងបានប៉ុន្មានឆ្នាំទៀតទេ។ សង្ឃឹមថាខ្ញុំនឹងអាចលេង២ទៅ៣ឆ្នាំទៀត”។
ខ្សែការពារកណ្ដាលដ៏រឹងមាំរបស់ក្រុមតោខៀវរូបនេះ ក៏បានលើកឡើងបន្ថែមទៀតដែរថា រូបគេនឹងចូលនិវត្តន៍នៅចំណុចកំពូល និងមិនទៅលេងនៅកម្រិតទាបៗទេ ហើយក៏មិនទៅលេងឲ្យក្រុមណាផ្សេងនោះដែរ បើគេចាកចេញពីកីឡដ្ឋាន Stamford Bridge៕

Post a Comment