គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានគោលដៅពីរដើម្បីអប់រំដល់ប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Game)ឆ្នាំ២០២៣ តាមរយៈការផ្សព្វផ្សាយពីចលនា និងទស្សនៈវិជ្ជាកីឡាអូឡាំពិកដល់ប្រជាជនកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជាបាននិយាយក្នុងពិធីតម្លៃ និងអប់រំកីឡាអូឡាំពិកកាលពីព្រឹកថ្ងៃទី៣ ខែមិនាឆ្នាំ ២០១៥នៅទីស្នាក់ការ NOCCថា សម្រាប់ប្រទេសកម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ NOCC មានគោលដៅពីរដើម្បីបញ្ជ្រាបព្រឹត្តិការណ៍កីឡាដល់ប្រជាជនកម្ពុជា។
ទី១ ការផ្សព្វផ្សាយពីរបៀបបង្កើតការប្រកួតកីឡាអូឡាំពិកក្នុងប្រទេស ប្រេស៊ីល នាឆ្នាំ ២០១៦ ដល់ប្រជា ពលរដ្ឋឲ្យបានយល់ច្បាស់ និងស៊ីជម្រៅពីរបៀបរបៀបចំព្រឹត្តិការណ៍ធំលក្ខណៈពិភពលោករបស់ពូកគេ ព្រមទាំងចំនួននៃប្រទេសចូលរួម និងប្រភេទកីឡាដែលត្រូវបានគេកំណត់ដាក់ជាវិញ្ញាសានៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជាក៏ត្រូវបញ្ជូនអត្តពលិកទៅចូលរួមប្រកួតដែរ។
ទី២ ទន្ទឹមនឹងការផ្សព្វផ្សាយពីរបៀបរៀបចំ ប្រជាពលរដ្ឋក៏ត្រូវតែយល់ពីតម្លៃ និងទស្សនៈវិជ្ជានៃព្រឹត្តិការណ៍កីឡាអូឡាំពិក។ លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា NOCC និងដៃគូសហការនឹងផ្សព្វផ្សាយឲ្យពលរដ្ឋកម្ពុជាបានយល់ពីតម្លៃ អត្ថប្រយោជន៍ និងខ្លឹមសារនៃកីឡាអូឡាំពិក។
ព្រឹកនេះ អង្គការ Jica អង្គការបេះដូងមាស(Heart of Gold) អង្គការភាពញញឹមនៃកុមារ វិទ្យាស្ថានជាតិអប់រំ និង និស្សិតជប៉ុនមកពីសាកលវិទ្យាល័យ Tsukubaចូលរួមផ្សព្វផ្សាយ។ និស្សិតជប៉ុនមកផ្សព្វផ្សាយពីចលនាអូឡាំពិក និងបង្ហាញពីការត្រៀមខ្លួនរបស់ជប៉ុនសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនាឆ្នាំ២០២០ ។
លោកអគ្គលេខាធិការបន្តថា ការផ្សព្វផ្សាយ និងអប់រំពីតម្លៃនៃការកីឡាអូឡាំពិក ក៏ជាចលនាដ៏សំខាន់មួយចូលរួមចំណែកឲ្យប្រជាជនកម្ពុជាយល់ពីតម្លៃនៃកីឡា ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡា SEA Game ក្នុងឆ្នាំ ២០២៣។
ប្រជាពលរដ្ឋជាមានកាតព្វកិច្ចចូលរួម និងទទួលខុសត្រូវទាំងអស់គ្នា ដូច្នេះពួកគាត់ត្រូវតែដឹងថា មានព្រឹត្តិការណ៍កីឡាអ្វីខ្លះនៅពេលខាងមុខ កម្ពុជាមានប្រភេទកីឡាអ្វីខ្លះចូលរួមប្រកួតជាដើម។
ចាប់ពីឆ្នាំ២០១៦ទៅ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំប្រកួតកីឡា National Game រាល់ពីរឆ្នាំម្តងពោលគឺធ្វើឡើងចន្លោះឆ្នាំ SEA Game។ ការរៀបចំកីឡានេះឡើងដើម្បីគ្រប់ប្រភេទកីឡាទាំងអស់ឲ្យកាន់តែមានសក្តានុពល និងមានបទពិសោធន៍កាន់តែល្អសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម។
តាមការគ្រោងទុក និស្សិតវ័យក្មេងមកពីប្រទេសជប៉ុននឹងរៀបចំគម្រោងផ្សព្វផ្សាយ និងអប់រំកីឡាអូឡាំពិកនៅប្រទេសកម្ពុជារយៈពេល៣ខែគិតចាប់ពីខែមីនាទៅ។ ព្រឹត្តិការណ៍អប់រំកាលពីព្រឹកមិញដែលមាននិស្សិតចូលរួមជាច្រើននាក់ធ្វើឡើង បន្ទាប់ពី NOCC បានតែងតាំងអតីតកំពូលអ្នកកីឡាកាសជប៉ុនលោក Inoki ជាទូតសុឆន្ទៈរបស់ខ្លួនប្រចាំនៅប្រទេសជប៉ុនកាលពីអាទិត្យកន្លងទៅ៕

Post a Comment