ក្រុមបាល់ទាត់នារីចំនួន១៨ក្រុម ដែលសុទ្ធតែជាសិស្សនិស្សិតនោះ កំពុងតែធ្វើការប្រកួតប្រជែងគ្នា នៅលើទីលាន ក្នុងព្រឹត្តិការណ៍ប្រកួតហ្វុតសាលស្រ្តីដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៥ (CamED Women’s Futsal Tourment 2015) នៅលើទីលានសិប្បនិម្មិត KB។
វត្តមានរបស់ក្រុមទាំង១៨ ដែលមានកីឡាការិនីសរុបចំនួន២៥៥នាក់នេះ វាបានធ្វើឲ្យការប្រកួតពានរង្វាន់ CamED Women’s Futsal Tourment 2015 រដូវកាលថ្មី ដែលត្រូវប្រកួតគ្នារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានទ្រង់ទ្រាយធំជាងការប្រកួតកាលពីឆ្នាំ២០១៤ ដែលមានក្រុមចូលរួមត្រឹមតែ៩ក្រុមប៉ុណ្ណោះ។
នៅក្នុងចំណោមក្រុមទាំង១៨នោះ មានតែក្រុមមកពីក្រៅតែមួយក្រុមទេគឺក្រុម PSE FC របស់អង្គការដើម្បីភាពញញឹមនៃកុមារ ខណៈ១៧ក្រុមទៀតគឺសុទ្ធតែជាសិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថានខេមអេតទាំងអស់។
ចំណែកលោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ បានចាត់ទុកការប្រកួតនេះ ជាការបង្កើតនូវឱកាសឲ្យនារីបានចូលរួមលេងកីឡាបាល់ទាត់ដូចបុរសដែរ ពិសសេសឲ្យសិស្សនិស្សិតនារី រៀនអំពីការធ្វើការងារជាក្រុម ដើម្បីឈានទៅដល់ការសម្រេចបានជោគជ័យក្នុងការងារពិតប្រាកដនៅថ្ងៃអនាគត។
ក្រុមទាំង១៨នេះត្រូវបានបែងចែកការប្រកួតជា៣ពូល ដោយក្នុងមួយពូលៗមាន៦ក្រុម។ ពូលនីមួយៗត្រូវធ្វើការប្រកួតជម្រុះយក២ក្រុមឡើងទៅប្រកួតនៅវគ្គបន្ត ហើយក្រុមទាំង៦ ដែលបានឆ្លងផុតពីវគ្គនេះត្រូវប្តូរឲ្យប្រកួតគ្នាតាមរូបមន្តវិលជុំវិញម្តង ដោយជម្រុះចោល២ក្រុម និងយកក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ចំពោះលទ្ធផលនៃការប្រកួតបើកឆាក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ សម្រាប់ពូលA ក្រុម Ayo GG បានយកឈ្នះលើក្រុម Red Eagle ៥-០ ស្របពេលដែលក្រុម Devil Empire បានឈ្នះក្រុម K’Plork CamEd ៣-០ កាលពីថ្ងៃអាទិត្យ ហើយនៅថ្ងៃអាទិត្យ Ayo GG បានលត់ក្រុម Devil Empire ៨-០ ដើម្បីមាន៦ពិន្ទុខ្ពស់ជាងគេ ខណៈក្រុម Jumbo បានយកឈ្នះក្រុម PSE FC ២-១។

Post a Comment