អ្នកលេងកណ្ដាប់ដៃ ពេជ្រ សីហា នឹងត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កំពូលថៃ Thai Fight នៅថ្ងៃ ពុធ ទី៤ ខែ មេសា ឆ្នាំ ២០១៥ នេះ ដែលត្រូវប្រឈមនឹងកំពូលអ្នកប្រដាល់ថៃម្នាក់ដែលរូបគេមិនទាន់ស្គាល់ច្បាស់នៅឡើយ។
អ្នកប្រដាល់មកពីខេត្តតាកែវ ពេជ្រ សីហា ប្រាប់ថា គេចង់សាកប្រកួតនៅ Thai Fight ម្ដង ពីព្រោះឃើញកីឡាករកម្ពុជាមួយចំនួនចេញទៅប្រកួតច្រើនតែបរាជ័យ និងពិបាកតស៊ូយកឈ្នះ ពីព្រោះអត់ពាក់ហ្គង់ដៃ។
«អ្នកណាក៏ចង់សាកល្បងអ្វីដែលថ្មីដែរបង។ ម៉្យាងជាចំណូលចិត្តផង ពិសេសទៀតនោះខ្ញុំអាចទទួលបានចំណេះដឹងផ្នែកប្រើកណ្ដាប់ដៃអត់មានហ្គង់ម្តង»។ អ្នកប្រដាល់ ពេជ្រ សីហា បាននិយាយ។
ពាក់ព័ន្ធនឹងការប្រកួតនេះ ពេជ្រ សីហា ថា មិនហ៊ានមានសង្ឃឹមច្រើនទេ ពីព្រោះជាលើកដំបូង និង ជាការប្រកួតលើកទឹកដីរបស់គេ។ សីហាថា ៖«បើប្រកួតក្នុងប្រទេសយើង អាចមានសង្ឃឹមច្រើន តែនេះខ្ញុំសង្ឃឹមត្រឹម៥០%ប៉ុណ្ណោះ»។
ទោះបីជាយ៉ាងណា កីឡាកររូបនេះនៅមិនទាន់ដឹងច្បាស់ថាដៃគូរបស់ខ្លួនឈ្មោះអ្វី និងមានបទពិសោធន៍យ៉ាងណានោះទេ។ សម្រាប់ការចេញទៅនេះ សីហា ទៅជាមួយប្រទេសថៃជាមួយបុរសឈ្មោះ ឆាយ ប៊ុនថៃ ដែលត្រូវជាបងធម៌។ ការចាយវាយ និងថ្លៃធ្វើដំណើរក្លិបរបស់គាត់អ្នកធានារាប់រងទាំងអស់។
ទោះបីជាយ៉ាងណា ពេជ្រ សីហា មិនទាន់ប្រាកដ១០០%ថាអាចចេញទៅបានឬយ៉ាងណា ពីព្រោះនៅពេលវេលាច្រើនទៀត។
ការប្រកូតនៅ Thai Fight ដែលមានតែ៣ទឹក និងអត់ហ្កង់ដៃនេះ កីឡាករកម្ពុជាមួយចំនួនដែលបានទៅប្រកួតមិនទាន់ស្គាល់ពាក្យជ័យជម្នះឡើយទេក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះដូចជា កែវ រំចង់, វង្ស ណយ, សេន ប៊ុនថេន, អ៊ុង វិរៈជាដើម៕

Post a Comment