ក្រុម Borussia Dortmund បានទទួលជ័យជម្នះលើក្រុម Dyanmo Dresden ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ German Cup ប៉ុន្តែជាអកុសលកីឡាករ Marco Reus ដែលជា playmaker នោះបានរងរបួសជើងទៀតហើយ។
ការប្រកួតរវាងក្រុមទាំងពីរខាងលើចាប់ផ្ដើមបានត្រឹម២២នាទី កីឡាករ Reus ក៏ត្រូវដូរចេញភ្លាមតែម្ដង ដោយសាររូបគេមានបញ្ហាត្រង់ជើង ដែលជារបួសចាស់ ខណៈដែលក្រុមគ្រូពេទ្យក៏មិនទាន់អាចសន្និដ្ឋានបានរបួសនោះខ្លាំងប៉ុណ្ណានោះដែរ ពោលគឺត្រូវរង់ចាំធ្វើការពិនិត្យឱ្យបានម៉ត់ចត់សិន។
ងាកទៅខាងលោក Jurgen Klopp វិញបានប្រាប់អ្នកកាសែតដែរថា៖ “ខ្ញុំអាចបានត្រឹមតែប្រាប់អ្នកទាំងអស់គ្នាថា រូបគេមានបញ្ហាត្រង់ជើងខ្លាំង ប៉ុន្តែខ្ញុំក៏មិនទាន់ច្បាស់ថាគាត់អាចជាទាន់ពេលប្រកួតនៅលីក Bundesliga ឬអត់ដែរនៅអាទិត្យក្រោយ”។
Marco Reus តាំងពីរដូវកាលមុនមក រូបគេមានបញ្ហារបួសរហូត ហើយរបួសនេះដែរក៏បានធ្វើឱ្យខ្សែបម្រើប្រយុទ្ធរូបនេះមិនបានទៅលេងនៅ FIFA World Cup ជាមួយអាល្លឺម៉ង់ដែរ។ ៥ប្រកួតចុងក្រោយដែលកីឡាករវ័យ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនឱ្យ Dortmund នាពេលថ្មីៗនេះ កីឡាករពាក់អាវលេខ១១ខាងលើនេះរកគ្រាប់បាល់បាន៥គ្រាប់មកហើយ ៕

Post a Comment