GuidePedia

0
គ្រាន់តែប្រិយមិត្តបានទស្សនាវីដេអូនេះហើយ ច្បាស់ជាទ្រាំសរសើរអ្នកចាំទីក្នុងក្រុមជម្រើសជាតិ អាសូរីអ៊ីតាលី Gianluigi Buffon មិនបានទេ ពីការជួយសង្រ្គោះ បាល់បាន១០គ្រាប់ល្អបំផុត ទាំងការលេងនៅក្នុងក្លឹបអាជីពសេះបង្កង់ Juventus និងជម្រើសជាតិ ។


តារាវ័យ៣៧ឆ្នាំ Buffon បានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺឡើង នាអំឡុងបានជួយឲ្យក្រុមជម្រើស ជាតិអ៊ីតាលីឈ្នះពាន FIFA World Cup ឆ្នាំ២០០៦ នៅ អាល្លឺម៉ង់ ក្រោយពេលឈ្នះមាន់គកបារាំងដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ ព្រ័ត្រពីការបង្ហាញបច្ចេកទេសចាប់បាល់ដ៏អស្ចារ្យ បើទោះបីជាខ្សែប្រយុទ្ធ Karim Benzema ជាពិសេស Zindine Zidane ស៊ុតសាហាវយ៉ាងណាក៏ដោយ ។


អ្វីដែលរឹតតែពិសេសមួយទៀតនោះ Buffon បានជួយឲ្យអ៊ីតាលីឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃ ការប្រកួតពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2012 នៅប្រទេស ប៉ូឡូញនិងអ៊ុយក្រែនដោយបានបរាជ័យ ៤-០ ស្ពឹកមុខតែម្តងដោយសារតែបញ្ហា កីឡាករសំខាន់ៗរបួសស្ទើរ តែអស់ពីចំនួន២៣នាក់ ដែលកំណត់ឲ្យលេងក្រៅពី ពានបាល់ទាត់ពិភពលោក២ សម័យកាលផ្សេងទៀតឆ្នាំ២០១០ និង២០១៤បានត្រឹមតែ ឈានមកដល់វគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ៕

Post a Comment

 
Top