ការប្រកួតជម្រុះខ្សែក្រវាត់K.CEMENT ទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនSEA-TV បានឈានដល់ជុំទី៤ហើយ នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។
សម្រាប់ការប្រកួតជុំទី៤នេះ គឺមាន៤ប្រកួតដូចកាលពីជុំមុនៗដែរ។ ក្នុងនោះ សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែកជួបប្រកួតជាមួយ ឪម សំរេច ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១, ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវជួបជាមួយ ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង, ថុល មករា ក្លិបឃ្លាំងមឿងកីឡាជួបជាមួយ ជ័យ ប៊ុនសង់ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ និង មួយគូទៀត មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិ ជួបប្រកួតជាមួយ លាស់ យីន អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។
រវាង សូត្រ ប៊ុនធី និង ឪម សំរេច មិនធ្លាប់ប៉ះគ្នាទេកន្លងមក។ ទោះជាយ៉ាងណាសម្រាប់ជំនួបគ្នាលើកដំបូងនេះ ឪម សំរេច ប្រហែលជាពិបាកឈ្នះ សូត្រ ប៊ុនធីហើយ ព្រោះ ប៊ុនធី មានប្រៀបឈ្នះច្រើនជាង។ ឆ្លងកាត់បីប្រកួតដូចគ្នា សូត្រ ប៊ុនធី វាយឈ្នះវាយឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ ឯ ឪម សំរេច ឈ្នះ២ ចាញ់១ប្រកួតមាន៧ពិន្ទុ។
ឪម សំរេច មានប្រវត្តិប្រកួតតិចជាង សូត្រ ប៊ុនធីទេ ដោយ ប៊ុនធី ប្រកួតបាន៤៦ដង ឈ្នះ២៨ដង ចាញ់១៦ដង ស្មើ២ដង តែធ្លាប់ផ្ដួលដៃគូឲ្យសន្លប់បាន១៨ដង ខណៈដែលគេមានប្រវត្តិប្រកួត៣៥ដង ឈ្នះ២២ដង ចាញ់៨ដង មិនដែលស្មើនិងធ្លាប់ផ្ដួលគូប្រកួតបាន៦ដង។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ គេពុំមានជំនឿថា ឪម សំរេច ឈ្នះ សូត្រ ប៊ុនធី នោះឡើយ។
ចំពោះ ឃីម បូរ៉ា និង ណាម ម៉ូរ៉ាក់វិញ មិនពិបាកទាយនោះទេ គឺដឹងតែ ឃីម បូរ៉ា ឈ្នះបាត់ទៅហើយ ព្រោះ ម៉ូរ៉ាក់ អន់ខ្សោយខ្លាំងណាស់។ ពីរនាក់នេះពុំធ្លាប់ជួបគ្នាទេពីមុនមក។ បីប្រកួតកន្លងមក ឃីម បូរ៉ា ឈ្នះ២ ចាញ់១បាន៧ពិន្ទុ ហើយ ណាម ម៉ូរ៉ាក់ ៣ប្រកួតចាញ់ទាំង៣ប្រកួតបាន៣ពិន្ទុ។ រវាងពួកគេទាំងពីរ ណាម ម៉ូរ៉ាក់ គេចាស់វស្សាជាងដោយមានប្រវត្តិប្រកួតចំនួន៥៨លើក ក្នុងនោះឈ្នះ៣២លើក ចាញ់១៤លើក និងស្មើ៤លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បាន៨លើក។
ចំណែក ឃីម បូរ៉ា គេមានប្រវត្តិប្រកួតចំនួន៤៨លើក ឈ្នះ៣៦លើក ចាញ់១២លើកពុំដែលស្មើ និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន៨លើកដែរ។ សម្រាប់ការជួបគ្នារវាង ថុល មករា និង ជ័យ ប៊ុនសង់នោះ។ ពីរនាក់នេះទើបពិបាកទស្សន៍ទាយថាអ្នកណាឈ្នះនោះ? ព្រោះពួកគេទាំងពីរនាក់នេះ មានសមត្ថភាព និងបច្ចេកទេសប្រហាក់ប្រហែលគ្នា។
បើប្រៀបធៀបពីប្រវត្តិប្រកួតវិញ ថុល មករា មានចំនួនច្រើនជាងដោយប្រកួតបាន៥២លើក ឈ្នះ៣៥លើក ចាញ់១៥លើក ស្មើ២លើក ផ្ដួលដៃគូឲ្យសន្លប់បាន៤លើក។ ឯ ប៊ុន សង់ គេមានប្រវត្តិបានតែ៤០លើកឈ្នះ២៩លើក ចាញ់០៩លើក ស្មើ២លើក និងផ្ដួលដៃគូឲ្យសន្លប់បាន៥លើក។
មករា មាន៥ពិន្ទុក្នុងការប្រកួតបីជុំកន្លងមកនេះ ដោយឈ្នះ១ ចាញ់២ប្រកួត ខណៈ ជ័យ ប៊ុនសង់ បាន៣ពិន្ទុ ក្នុងការប្រកួត៣ជុំកន្លងមកនោះ។ សម្រាប់ការប្រកួតជុំទី៤នេះ មិនដឹងថានរណាឈ្នះនោះឡើយ។ ចំពោះការជួបរវាង មាស ច័ន្ទមាន និង លាស់ យីន វិញ ក៏មានការតឹងតែងដែរ និងមិនដឹងថានរណាជាអ្នកទទួលបាន៣ពិន្ទុនោះឡើយ។ ពួកគេទាំងពីរនាក់នេះពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។ ការប្រកួតបីជុំកន្លងមកនេះ ច័ន្ទ មានវាយឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ ឯ លាស់ យីន បីប្រកួតឈ្នះ១ ចាញ់២ប្រកួតមាន៥ពិន្ទុ។
មាស ច័ន្ទមានគេមានប្រវត្តិប្រកួតតែ៩៥លើកទេគឺឈ្នះ៧២លើកចាញ់២៣លើកមិនដែលស្មើ ។ ចំណែក លាស់ យីន គេមានប្រវត្តិប្រកួតចំនួន៦០លើក ឈ្នះ៤៥លើក ចាញ់១៣លើក ស្មើ២លើក ។ សម្រាប់ការជួបគ្នារវាង មាស ច័ន្ទមាន និង លាស់ យីន នេះ គេពុំមានជំនឿថា លាស់ យីន ឈ្នះមាស ច័ន្ទមាន នោះទេ៕

Post a Comment