អ្នកកំពុងនាំមុខគេក្នុងតារាងចំណាត់ថ្នាក់ពិភពលោក Lewis Hamilton បានឈ្នះការប្រកួតនៅទីលានប្រទេសកាណាដាជាលើកទីបួនហើយ ខណៈមិត្តរួមក្រុម Mercedes, Nico Rosberg បញ្ចប់លេខពីរ។
នេះគឺជាជ័យជំនះទីបួនក្នុងរដូវកាលនេះ សំរាប់កីឡាករអង់គ្លេស Lewis Hamilton បន្តឈរលើគេក្នុងការប្រជែងជើងឯក Formula One ពិភពលោកក្នុងនាមជាអ្នកការពារតំណែងជើងឯក។
ចាប់ផ្តើមការប្រកួតដោយនៅជួរមុខគេ Lewis Hamilton និង Nico Rosberg បានគ្រប់គ្រង់ការប្រកួតទាំងស្រុង ដែលធ្វើអោយអ្នកទាំងបញ្ចប់លេខមួយ និងលេខពីរ ដែលជាជ័យជំនះសំរាប់ក្រុម Mercedes 6 ក្នុងចំណោម 7 ទីលានរដូវកាលនេះ។ អ្នកមកដល់ទីលំដាប់ទីបីគឺកីឡាករ Valtteri Botas របស់ក្រុម Williams និងជាលើកដំបូងដែលក្រុម Williams ឈរលើវេទិកាកិត្តយស។
ចំណែកក្រុម Ferrari កីឡាករទាំងពីររូប Kimi Raikkonen និងមិត្តរួមក្រុម Sebastian Vettel បញ្ចប់នៅលំដាប់ទី 4 និង ទី 5។ ក្រោយ 7 ទីលានរដូវកាលនេះ Lewis Hamilton ឈរលើគេក្នុងតារាងពិន្ទុចំណាត់ថ្នាក់ពិភពលោកមាន 151 ពិន្ទុ លេខពីរ Nico Rosberg 134 ពិន្ទុ លេខបី Sebastian Vettel 108 ពិន្ទុ និង Kimi Raikkonen លេខបួន 78 ពិន្ទុ។
ចំណែកចំណាត់ថ្នាក់ក្រុមស្ថាបនិកនៅពេលនេះ Mercedes បានដាច់ពិន្ទុពីក្រុមលេខពីរដល់ទៅ 105 ពិន្ទុហើយ ខណៈលេខបី Williams មាន 104 ពិន្ទុ។ ទីលានបន្ទាប់នឹងធ្វើនៅប្រទេសអូទ្រីសថ្ងៃទី 21 ពីរសប្តាហ៍ទៀត៕

Post a Comment