GuidePedia

0
ស៊ីហ្គេម ៖ ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូល​A ​រវាង​ម្ចាស់​ផ្ទះ​ U23 សិង្ហបុរី​ និង​U23កម្ពុជា​បាន​បញ្ចប់​ហើយ ​ដោយ​U23​សិង្ហបុរី​ បាន​យក​ឈ្នះ​កម្ពុជា​បី​ទល់​មួយ។


នៅ​តង់​ទី​មួយ​U23​សិង្ហបុរី​បាន​នាំ​U23 កម្ពុជា​២-០​ ដោយ​ចំណាយ​ពេល​តែ​ពីរ​នាទី​ចុង​តង់​ ដោយ​កីឡាករ​ Safirul​ នាទី​៤៥+១ Faris នាទី​៤៥+២។ ចូល​តង់​ទី​ពីរ​កម្ពុជា​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញ ​រហូត​រក​បាន​មួយ​គ្រាប់​នៅ​នាទី​៥៦​ដោយ​ ចាន់ វឌ្ឍនាការ ​ប៉ុន្តែ​គួរ​ស្ដាយ​សិង្ហបុរី​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ ដោយ​កីឡាករ​ពាក់​អាវ​៧ Sahil ​នៅ​នាទី​៩០​ហើយ​លទ្ធផល​នេះ ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​U23 ម្ចាស់​ផ្ទះ​សិង្ហបុរី​ ឡើង​មក​ឈរ​លេខ​ពីរ​ក្នុង​ពូល ​ដោយ​មាន​៦​ពិន្ទុ​ឆ្លងកាត់​បី​ប្រកួត​ឈ្នះ​ពីរ​ និង​ចាញ់​មួយ។ ​ រី​ឯ​កម្ពុជា​វិញ​ឈរ​លេខ​បួន​ដដែល​មាន​៣​ពិន្ទុ​ឆ្លងកាត់​បី​ប្រកួត​ឈ្នះ​មួយ​ប្រកួត ​និង​ចាញ់​ពីរ​ប្រកួត។

នេះ​ជា​បរាជ័យ​លើក​ទី​២​ហើយ​សម្រាប់​កម្ពុជា ពោល​គឺ​បន្ទាប់​ពី​ចាញ់​ឥណ្ឌូណេស៊ី ៦-១ កាល​ពី​ថ្ងៃ​សៅរ៍ និង​ឈ្នះ​ហ្វីលីពីន ៣-១ ក្នុង​ប្រកួត​ដំបូង។ ក្រុម​លោក Lee Tae Hoon នឹង​ត្រូវ​ប្រកួត​ចុង​ក្រោយ ទល់​នឹង​ក្រុម​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា។


សូម​បញ្ជាក់​ផង​ដែរ​ថា ​កម្ពុជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ត្រូវ​ប៉ះ ​ក្រុម​ខ្លាំង​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១០​មិថុនា​ ស្រប​ពេល​សិង្ហបុរី​ត្រូវ​ជួប​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​១១​មិថុនា៕

Post a Comment

 
Top