ខ្សែប្រយុទ្ធហុល្លង់ Robin van Persie បានលើកឡើងថា ក្លិប Manchester United របស់ខ្លួន ត្រូវចាយលុយ២០០លានផោន (ជាង៣០៥លានដុល្លារ) ទៀត នៅរដូវក្ដៅនេះ ដើម្បីអាចប្រជែងយកពាន English Premier League បាននៅរដូវកាលថ្មី។
លោក Louis van Gaal បានទិញចូលកីឡាករចំនួន៦នាក់ ក្នុងរដូវកាលដំបូងដែលលោកដឹកនាំ បូករួមទាំងការទិញ Angel Di Maria ក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតនៅអង់គ្លេសផងដែរ។ អ្នកចាត់ការសញ្ជាតិហុល្លង់ បានជួយឲ្យបិសាចក្រហម មានកៅអីទៅលេងនៅ UEFA Champions League វិញ ប៉ុន្តែពុំអាចប្រជែងយកពានក្នុងលីកពី Chelsea បានឡើយ។
Van Persie ដែលមិនទាន់ច្បាស់លាស់ ថានឹងអាចនៅបន្តជាមួយ Man Utd បានឬអត់នៅរដូវកាលថ្មីផងនោះ យល់ថា Van Gaal កំពុងតែចង់ពង្រឹងក្រុម ដើម្បីលើកពាននៅរដូវកាលក្រោយ និងយល់ថាយ៉ាងហោចណាស់ក៏ត្រូវចំណាយ ២០០លានផោនទៀតដែរ សម្រាប់ទិញកីឡាករថ្មីៗចូល។
កីឡាករវ័យ៣១ឆ្នាំ បានប្រាប់ដល់ Manchester Evening News ថា៖ “Man Utd ចំណាយ២០០លានផោន ទៅលើកីឡាករ កាលពីរដូវកាលមុន ហើយពួកគេនឹងចំណាយ ២០០លានផោនទៀត នារដូវក្ដៅនេះ ដូច្នេះយើងនឹងមានក្រុមមួយ ដែលអាចប្រជែងយកពានបាន”។

Post a Comment