ស្ដេចប្រដាល់ដ៏ល្បី និងជានិមិត្ដរូបប្រចាំទឹកដី ហ្វីលីពីន បានជាសះស្បើយស្ទើរតែទាំងស្រុងហើយ ពីរជម្ងឺរលាកសាច់ដុំស្មាស្ដាំ ដែលកើតមានឡើងតាំងតែពី មុនពេលកីឡាករ ប្រកួតជាមួយ Floyd មកម្ល៉េះ ។
លោក ប៉ាក់គីអៅ ដែលមានរបូសរលាកស្មាខាងស្ដាំ ហើយត្រូវ ឆ្លងកាត់ការព្យាបាលវះកាត់ផងដែរនោះ បានអះអាងប្រាប់អ្នកសារព័ត៌មានថា សុខភាពជម្ងឺ របស់លោក បានជាសះស្បើយស្ទើរតែទាំងស្រុង ហើយខណៈពេលនេះ។ ហើយគាត់នឹងមានគម្រោងវិលត្រលប់ទៅកាន់អាមេរិកវិញដើម្បីទៅជួបជាមួយ Dr. Neal El Attrache ដើម្បីពិនិត្យម្ដងទៀត។ មិនយូរមិនឆាប់ គាត់នឹង អាចចូលហ្វឹកហាត់ជាមួយក្រុមរបស់គាត់ជាមិនខានឡើយ ។
សេចក្ដីសង្ឃឹមនិងការតាំងចិត្ដដ៏មុតមាំ របស់កីឡាករព្រមទាំង ការគាំទ្រពីប្រជាជាតិស្ទើរតែទាំងមូល ធ្វើឲ្យកីឡាករហាក់ដូចជាមានភាពរឹងមាំភ្លឺស្វាងជាងមុន ហើយមិនត្រឹមតែប៉ុណ្ណោះ ទំនងហាក់ដូចជាអាចមានគម្រោងចូលរួមប្រកួតឡើងវិញបាននាដើមឆ្នាំថ្មីខាងមុខផងដែរ។
លោក Bob Arum បានថ្លែងផងដែរថា គាត់មានសង្ឃឹម ថាប៉ាក់គីអៅ នឹងអាចចូលខ្លួនក្នុងសង្វៀនប្រកួតវិញបានយ៉ាងឆាប់រហ័សវិញជាមិនខានឡើយ ប៉ុន្ដែអ្វី ដែល ចំបាច់នោះគឺ កីឡាករត្រូវធ្វើដំណើរទៅពិនិត្យសុខភាពម្ដងទៀត ។

Post a Comment