អតីតខ្សែប្រយុទ្ធក្រុម Bayern Munich លោក Giovane Elber ជឿថាកីឡាករប្រេស៊ីល Douglas Costa អាចជំនួសតំណែង Franck Ribery ឬ Arjen Robben នៅ Bayern បាន ខណៈដែលខ្សែបម្រើប្រយុទ្ធរូបនេះ ជិតផ្ទេរទៅកាន់ Allianz Arena។
តារាឆ្នើមរបស់ក្រុម Shakhtar Donetsk ជិតផ្ទេរទៅអាល្លឺម៉ង់ហើយ នូវតម្លៃ៣៥លានអឺរ៉ូ (ជាង៣៨,៥លានដុល្លារ) ខណៈដែលអ្នកចាត់ការក្រុមជើងឯកអ៊ុយក្រែន លោក Mircea Lucescu បានលើកឡើងកាលពីសប្ដាហ៍មុនថា ក្រុមជើងឯកអាល្លឺម៉ង់ បានបានដាក់សំណើទិញយកកីឡាករវ័យ២៤ឆ្នាំ របស់លោក។
Elber ជឿថា Bayern ចង់បានកីឡាករជម្រើសជាតិប្រេស៊ីល Costa ព្រោះតែចង់ជំនួសតំណែង Ribery និង Robben ដែលអ្នកទាំង២នោះ ឈានដល់វ័យ៣២ និង៣១ឆ្នាំហើយ ដោយលោកបាននិយាយថា៖ “Bayern តែងដើរទៅមុខជានិច្ច។ យើងដឹងថា ពេលវេលារបស់ Ribery និង Robben ជិតបញ្ចប់ហើយ ដូច្នេះក្លិបត្រូវតែមានអ្នកជំនួសពួកគេ”។
បុរសវ័យ៤២ឆ្នាំ បន្ថែមថា៖ “Douglas អាចបង្កើតឱកាស ប៉ុន្តែវាមិនមែនជាការងារងាយស្រួលឡើយ សម្រាប់គាត់។ សង្ឃឹមថា គាត់នឹងអាចលេចធ្លោឆាប់រហ័ស ប៉ុន្តែក៏មិនត្រូវព្យាយាមដាក់សម្ពាធ ទៅលើគាត់ដែរ។ គាត់ត្រូវចាប់ផ្ដើមយឺតៗ ដូច្នេះគាត់នឹងអាចសហការជាមួយក្រុម និងយល់ពីប្រព័ន្ធលេងរបស់ Bayern ក៏ដូចជាជីវិតរស់នៅក្នុងប្រទេសអាល្លឺម៉ង់បានល្អ”។
Costa ដែលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី មិនចូល និងធ្វើឲ្យប្រេស៊ីល ធ្លាក់ចេញពី Copa America ក្រោយចាញ់ប៉ារ៉ាហ្គាយ កាលពីម្សិលមិញរូបនេះ បានផ្ទេរពីក្លិប Gremio ទៅ Shakhtar កាលឆ្នាំ២០១០ និងជួយឲ្យក្រុមមួយនេះ លើកពាន Ukrainian Premier League ៥រដូវកាលជាប់គ្នាផងដែរ៕

Post a Comment