អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា គឺ ឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ជាលក្ខណៈមិត្តភាព នៅលើសង្វៀនបាយ័នរោងសៀក នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៥ នេះ។
ឡៅ ចន្ទ្រា ដែលមានឈ្មោះបោះសំឡេងនៅកម្ពុជា និងទើបតែបំបាក់ថៃBunnam Luck Champachai ក្នុងទឹកទី៣ កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងមកនោះ ត្រូវបានគេផ្ដល់ឱកាសឲ្យឡើងប្រកួតជាមួយអ្នកប្រដាល់ថៃម្ដងទៀត។ អ្នកប្រដាល់ថៃគូរបស់ ឡៅ ចន្ទ្រានោះ មានឈ្មោះ Plangrak Or.Yuth chai។ ពួកគេទាំងពីរនាក់នេះ ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។
នេះជាលើកទី៩សម្រាប់ ឡៅ ចន្ទ្រាហើយ ដែលឡើងប្រកួតជាមួយអ្នកប្រដាល់ថៃនោះ។ ក្នុងចំណោមអ្នកប្រដាល់ថៃទាំង៨នាក់ ដែលគេជួបកន្លងមកនោះ ចន្ទ្រា វាយឈ្នះ៦នាក់ ស្មើ១នាក់ និងចាញ់១នាក់។ ឡៅ ចន្ទ្រា មានផ្លែល្អណាស់ ដូច្នេះអ្នកប្រដាល់ថៃ Plangrak Or.Yuthchai ប្រហែលជាគ្មានវាសនាបានឈ្នះនោះឡើយ។
អ្នកប្រដាល់ថៃ Plangrak Or.Yuthchai នេះ មិនដឹងថាមានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតណានោះឡើយ ព្រោះពុំមាននរណាដឹងពីប្រវត្តិប្រកួតរបស់គេ ខណៈដែល ឡៅ ចន្ទ្រា គេមានប្រកួត៤៧ដង ឈ្នះ៤៤ដង ចាញ់២ដង និងស្មើ០១ដង។
ចាំមើល រវាង ឡៅ ចន្ទ្រា និង Plangrak Or.Yuthchai តើអ្នកណាជាអ្នកឈ្នះសម្រាប់ការជួបប្រកួតគ្នានេះ? ចំពោះអ្នកប្រដាល់ ឯម ម៉ូលី ក្លិបឫទ្ធីពោធិសែនជ័យ ត្រូវបានអ្នកផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជនជាតិហ្វីលីពីនឈ្មោះ ភេឌី ព្រីយ៉ង់ហាស់ស៊ី ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាមដែរ។
ភេឌី ព្រីយ៉ង់ហាស់ស៊ី នេះ គេហ្វឹកហាត់នៅភ្នំពេញនេះទេ។ ជាលើកដំបូងសម្រាប់រូបគេហើយ ដែលឡើងប្រកួតលើសង្វៀននោះ ប៉ុន្តែគេពុំដឹងថាអ្នកប្រដាល់ជនជាតិហ្វីលីពីនរូបនេះមានសមត្ថភាពប្រដាល់កម្រិតណាទេ។
ឯម ម៉ូលី ក៏ជាលើកទី១សម្រាប់គេដែរ ដែលបានឡើងប្រកួតជាមួយជនជាតិបរទេសនោះ។ ម៉ូលី គេមានថ្វីដៃល្អគួរសមដែរ ដែលអាចធ្វើការប្រកួតជាមួយ ភេឌី ព្រីយ៉ង់ហាស់ស៊ី នោះបាន។ គេប្រកួតចុងក្រោយនេះ វាយឈ្នះ សំណាង ប៊ូកើត អ្នកប្រដាល់ក្លិបដួងសែនសុខគុនខ្មែរ ក្នុងទឹកទី៣ ។ ចាំមើល ម៉ូលី អាចយកឈ្នះ ភេឌី ព្រីយ៉ង់ហាស់ស៊ី បានឬអត់?
កីឡាការិនី បូរី ស្រីភ័ណ្ឌ ក្លិបបូរីគុនខ្មែរ នឹងឡើងសងសឹកកីឡាការិនី សឹង តុ ក្លិបតាឡីដំរីមានរិទ្ធ ដែលកីឡាការិនីពីរនាក់នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កាលពីជួបគ្នាលើកមុន(២៣វិច្ឆិកា២០១៤) ស្រីភ័ណ្ឌ វាយចាញ់ សឹង តុ ត្រឹមពិន្ទុប៉ុណ្ណោះ។
កីឡាការិនី សឹង តុ ហាក់ដូចជាមិនងាយស្រួលនឹងបង្ក្រាបនោះទេ ព្រោះនាងមានស្នៀតប្រដាល់ល្អ និងមានពិសោធន៍ក្នុងការប្រកួតជាច្រើនលើកមកហើយ។ ការប្រកួតចុងក្រោយរបស់កីឡាការិនីរូបនេះ គឺវាយឈ្នះកីឡាការិនី វី ស្រីឆាយ ក្លិបនាគរាជមានជ័យដោយពិន្ទុ។
ទោះជាយ៉ាងណា សឹង តុ ក៏មិនអាចមើលស្រាលចំពោះកីឡាការិនី បូរី ស្រីភ័ណ្ឌបានដែរ សម្រាប់ជំនួបលើកនេះ៕

Post a Comment