GuidePedia

0
ក្រុមបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅជួប ក្រុមខ្លាំង ប្រចាំតំបន់ទ្វីបអាស៊ី សាម៉ូរៃជប៉ុន ដល់ក្នុងទឹកដីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៥ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ពីក្នុងពូល E ។


នេះជាប្រវត្តិសាស្រ្តហើយ ដែលក្រុមបាល់ទាត់កម្ពុជា អាចមានឱកាសជួបប្រកួតជាមួយ ក្រុមខ្លាំងផុតលេខ នៅអាស៊ីមួយ នេះទាំងពុំទាន់មានពិន្ទុរាប់នៅឡើយ ឈរនៅបាតតារាងបណ្តោះអាសន្នក្នុងពូល E ខណៈដែលគូប្រជែងជប៉ុន ទើបតែ រកបាន១ពិន្ទុនៅឡើយទេ បន្ទាប់ពីលេងបានត្រឹមស្មើលទ្ធផល ០-០ ទល់នឹង ក្រុមជម្រើសជាតិសិង្ហបុរី (Singapore) នា ថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៥ នោះ ។

ក្រុមដែលឈរនៅលេខរៀងទី១៧៩ ក្នុងចំណាត់ថ្នាក់របស់ FIFA រឹតតែស្វិតស្វាញខ្លាំងឡើងថែមទៀត ដើម្បីស្វែងរកពិន្ទុ ពេលជួបក្រុមខ្លាំង ដែលតែងតែបង្ហាញ ខ្លួននៅ World Cup វគ្គ៣២ក្រុមចុងក្រោយ ស្ទើរតែគ្រប់សម័យកាល ដែលរំពឹងថាមានសំណាងតិចតួចបំផុត ក្នុងការទទួលបាន ពិន្ទុជាមួយនឹងគូប្រជែង សុទ្ធតែ មាន កីឡាករមួយចំនួនលេងនៅលីក ល្បីៗនៅអឺរ៉ុប ក្រោយពេលដែលជួបក្រុមស្ថិតក្នុងតំ បន់អាស៊ានដូចគ្នា សិង្ហបុរី ក្រុមកម្ពុជា បានចាញ់រហូតដល់ទៅ ៤-០ នៅកីឡដ្ឋានស្មៅសិប្បនិម្មិត្ត មុនពេលមកចាញ់ ក្រុមភ្ញៀវជម្រើសជាតិអាហ្វហ្គានីស្ថាន ១-០ នៅនាទីចុងម៉ោងទាំងប្រផិត ប្រផើយទៀតនោះ ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន

តែយ៉ាងណាក៏ដោយ នេះក៏ជាមោទនភាពមួយដែរ ដែលក្រុមបាល់ទាត់កម្ពុជា បានឆ្លងផុតវគ្គជម្រុះជុំទី១ និងឆ្លងចូលជុំ ទី២ជាប្រវត្តិសាស្រ្តផងដែរប្រចាំទ្វីបអាស៊ី ក្រៅពីការបង្ហាញទម្រង់លេងល្អ និងគួរឲ្យចាប់ អារម្មណ៍ទាំងកីឡាករក្នុងឈុត តូច (U-23) និងឈុតធំ (ជម្រើសជាតិ) ៕

Post a Comment

 
Top