GuidePedia

0
អេស្ប៉ាញ៖ ម្សិលមិញនេះ អ្នកនិយមវិស័យ កីឡាបាល់ទាត់ ទាំងប្រុសស្រី ជាពិសេសគឺ អ្នកគាំទ្រដ៏ ពេញទំហឹងរបស់ កំពូលកីឡាករ បាល់ទាត់ Lionel Messi របស់ក្រុម អ្នកមានបុណ្យ Barcelona សុទ្ធតែបាន បង្ហោះពាក្យ ជូនពរនិងអបអរ នូវថ្ងៃខួបកំណើត លើកទី២៨ របស់កីឡាករ រូបនេះ។


ទន្ទឹមនឹងនោះដែរ ក្រុមបាល់ទាត់ FC Barcelona ក៏បានបង្ហោះឃ្លីប វីដេអូដ៏កម្រមួយ ជាសាធារណៈ ក្នុងបំណងអបអរសាទរ សម្រាប់ថ្ងៃខួបកំណើត ទៅដល់ កីឡាករ Messi ដោយក្នុងនោះ គឺជាការ បង្ហាញនូវ ទិដ្ឋភាពនៃ ការលេងបាល់ ដ៏ល្អនិង សំបូរទៅដោយ បច្ចេកទេស របស់កីឡាករ រូបនេះតាំងពីនៅ ជាយុវជន របស់ ក្រុមបាល់ទាត់ Barcelona មកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលថ្មីៗនេះ Messi មានភារកិច្ច ដ៏ធំមួយទៀត ជាប់នឹងខ្លួន គឺរូបគេ ត្រូវលេងឲ្យ ក្រុមបាល់ទាត់ ជម្រើសជាតិ អាហ្សង់ទីន ក្នុង ព្រឹត្តិការណ៍ ពានរង្វាន់ Copa America ហើយកីឡាករ រូបនេះក៏ ធ្លាប់បាននិយាយដែរថា រូបគេនឹង ប្រឹងប្រែងឲ្យ អស់ពីសមត្ថភាព ដើម្បីនាំ យកពានរង្វាន់ ជូនប្រទេសជាតិ របស់គេឲ្យបាន៕

តោះទៅទស្សនា ការលេងបាល់ របស់ Messi តាំងពីក្មេង បន្តិចមើល ថាតើអស្ចារ្យ ដូចពេលបច្ចុប្បន្ន នេះដែរទេ៖

Post a Comment

 
Top