ក្លិប Manchester United បានដាក់សំណើដេញថ្លៃ៣០លានផោន (ស្មើនឹង៤៧លានដុល្លារអាមេរិក) ដើម្បីទិញកីឡាករ Sergio Ramos ខណៈដែលក្លិប Real Madrid កំពុងតែមានគោលដៅទិញ Laurent Koscielny របស់ក្លិប Arsenal ដើម្បីជំនួសខ្សែការពាររូបនេះ។ Ramos ដែលបានរងនូវការខកចិត្តនៅឯកីឡដ្ឋាន Bernabeu នោះ បានស្នើឲ្យមន្ត្រីរបស់ក្លិប Real ធ្វើជាការពិចារណាទៅលើសំណើនេះ និងបើកកិច្ចពិភាក្សាជាមួយនឹងក្លិប Man United។
Man United បានទទួលការលើកទឹកចិត្តតាមរយៈការពិភាក្សាជាមួយនឹង Ramos និងមន្ត្រីតំណាងរបស់គេដើម្បីដាក់សំណើជាផ្លូវការសម្រាប់ទិញកីឡាករវ័យ២៩ឆ្នាំរូបនេះ។
មន្ត្រីជាន់ខ្ពស់របស់ Man United ជឿជាក់ថា ពួកគេអាចដោះស្រាយជម្លោះលើកិច្ចសន្យារវាង Ramos និង Real ហើយនិងផ្តល់នូវផ្លូវចាកចេញមួយសម្រាប់ខ្សែការពារកណ្តាលរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន១២៨លើកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។
ការដាក់សំណើជាបឋមរបស់ក្លិប Man United ត្រូវបានគេយល់ឃើញថា គឺផ្អែកទៅលើកិច្ចព្រមព្រៀងណាមួយទាក់ទងនឹងអ្នកចាំទី David De Gea ដែលក្លិប Real Madrid ចង់បាន៕

Post a Comment