GuidePedia

0
ក្លឹប Liverpool នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ដាក់​ការ​ដេញ​ថ្លៃខ្លួន​​តម្លៃ​២១,៥​លាន​ផោន (ស្មើនឹង៣៣,៧៥​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ Carlos Bacca ក្រោយពី​​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​ការ​នាំ​យក​​កីឡាករ​ដ៏​ឆ្នើម​របស់​ប្រេស៊ីល Roberto Firmino​។


ក្លឹប Manchester United បានក្លាយ​ជា​​ឧប​ស័គ្គ​ដ៏​ចម្បង​មួយ ក្រោយ​ពី​​ក្លឹប​មួយ​បាន​សម្តែង​នូវ​ការ​​ចាប់​អារម្មណ៍​​ទៅ​លើ​តា​រាង​ឆ្នើម Bacca វ័យ​២៨​ឆ្នាំ​របស់​ក្លឹប Sevilla ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៨គ្រាប់​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​កាល​ពី​រដូវ​កាល​មុន​។

ប៉ុន្តែ Liverpool ត្រៀម​រួច​ជា​ស្រេចក្នុង​ការ​​ផ្តល់​ជូន​នូវ​ទឹក​ប្រាក់​ដើម្បី​រំលាយ​កិច្ច​សន្យា​របស់​​កីឡាករ​រូប​នេះ​ដើម្បី​ធា​ថា កិច្ច​ព្រម​ព្រម​ព្រៀង​មួយនឹង​ត្រូវ​បំពេញ​យ៉ាង​ឆាប់​រហ័ស​។

ក្លឹប Liverpool បាន​ប្រកាស​រួច​ជា​ស្រេច​ពីការ​​ទិញ​បាន​ Firmino វ័យ​២៣​ឆ្នាំ ក្នុង​តម្លៃ​ខ្លួន​២៨​លាន​ផោន ពីក្លឹប Hoffenheim ខណៈ​ដែល​​ខ្សែ​​បម្រើ​អន្តរ​ជាតិ​​ប្រេស៊ីល​រូប​នេះ​ត្រូវ​​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​សុខ​ភាព និង​​​ទទួល​បាន​លិ​ខិត​អនុ​ញ្ញាត​ឲ្យ​ធ្វើការ​នៅ​អង់​គ្លេស​ជា​មុន​សិន​។


មិនមាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​នឹង​​ជះ​ឥទ្ធិ​ពល​ដល់​អនា​គត​របស់ Raheem Sterling ឡើយ ដែលនៅ​តែ​ចង់​ចាក​ចេញពីក្លឹប Liverpool នៅ​រដូវក្តៅនេះ ហើយ​និង​មិន​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ថ្មីឡើយ​៕

Post a Comment

 
Top