GuidePedia

0
កីឡាករ​បាល់ទាត់​ Angel Di Maria ​បាន​ប្ដូរ​ទៅ​លេង​ឲ្យ​ Manchester​ United​ ក្នុង​តម្លៃ​៥៩.៧​លាន​ផោន​ កាលពី​ឆ្នាំ​២០១៤​ ហើយ​មក​ដល់​ពេល​នេះ​ដំណឹង​លេចឮ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ក្លឹប​របស់​គេ​ បាន​លេចឡើង​នៅ​ទំព័រ​មុខ​ម្ដង​ទៀតហើយ​។​ នេះ​បើ​យោង​តាម​ព័ត៌មាន​របស់​ទស្សនាវដ្ដី​ Star Sport។​


ក្នុង​ព័ត៌មាន​លេច​លឺ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ Barcelona​ កំពុង​តាម​ដាន​ ការ​លេង​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​យ៉ាង​ជិតដិត​បំផុត​ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ Manchester​ United ​បាន​និយាយ​ប្រាប់​ Barcelona​ ថា​ ឲ្យ​បំភ្លេច​រឿង​នេះ​ចោល​ទៅ​ Di Maria​ មិន​ទៅ​ណា​ទាំងអស់។​

ជា​ចុងក្រោយ​ក៏​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ដំណឹង​លេចឮ​មក​ថា​ Barcelona​ ចង់បាន​ Di Maria​ ​គឺ​បាន​មក​ពី​ទស្សនាវដ្ដី​ Sun Sport​ ដែល​ក្នុង​នោះ​បាន​និយាយ​ថា​ Lionel Messi​ ជា​អ្នក​ជំរុញ​ឲ្យ​ក្លឹប​ យក​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ មក​លេង​ជាមួយ​គ្នា​នៅ​ Barcelona​។​


ដូច្នេះ​សូម​តាម​ដាន​ទាំងអស់​គ្នា​បន្ត​ទៀត​ តើ​ស្ថាន​ភាព​នៅ​ពេល​ខាង​មុខ​នឹង​ទៅ​ជា​យ៉ាង​វិញ​ សម្រាប់​អនាគត​របស់​​ Angel ​Di Maria!

Post a Comment

 
Top