GuidePedia

0
រដូវ​កាល​ថ្មី​២០១៥~២០១៦​ នៃ​ក្របខ័ណ្ឌ​បាល់ទាត់​ល្បី​ៗនៃ​លីកកំពូល នៅ​អឺរ៉ុប​ជិត​ឈាន​មក​អង្រួន ​និង​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​បាល់ទាត់​ ក្នុង​ពិភពលោក​ទៀត​ហើយ ​ស្រប​ពេល​ក្លឹប​ធំ​នៅ​អង់គ្លេស​ អេស្ប៉ាញ អាល្លឺម៉ង់​ -ល កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ទិញ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ មក​ពង្រឹង​ក្រុម​ក្នុង​ប្រជែង​យក​ពាន​រង្វាន់​ជា​ច្រើន​រៀងៗ​ខ្លួន។


ក្រុម​ខ្លះ​បាន​ធ្វើ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ក្រៅ​ប្រទេស ​និង​ឆ្លង​ទ្វីប​នៅ​មុន​រដូវ​កាល​មក​ដល់​ ស្រប​ពេល​ក្រុម​ខ្លះ​ទៀត​ កំពុង​សម្លឹង​រៀប​ចំ​យុទ្ធសាស្ត្រ​ តាកទិច ថ្មី​ផង​ដែរ។ យុទ្ធ​សាស្ត្រ​ដែល​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​ការ​ទិញ​កីឡាករ​ថ្មីៗ​ពី​ក្លឹប​ផ្សេង ​ក្នុង​ពិភពលោក​មក​ពង្រឹង​ក្រុម​ ដោយ​សារ​តែ​ពួក​គេ​មាន​សមត្ថភាព​ ជួយ​ក្រុម​បាន​ច្រើន​។

កីឡាករ​វ័យ​ក្មេងទាំង​១០​ដែល​អាច​ធ្វើ​ព្យុះភ្លៀង ​ក្នុង​វិស័យ​បាល់ទាត់​អឺរ៉ុប​រដូវ​កាល​នេះ​ ៖​


១-Jordon Ibe
ក្លឹប: Liverpool FC
អាយុ: 19
តួនាទី: បម្រើ​ប្រយុទ្ធ​ស្លាប


២-Gianluca Gaudino
ក្លឹប៖ FC Bayern Munich
អាយុ៖ ១៨​ឆ្នាំ
តួនាទី៖ ខ្សែ​បម្រើ​


៣-Sergi Samper
ក្លឹប៖ FC Barcelona
អាយុ៖ ២០​ឆ្នាំ
តួនាទី៖​បម្រើ​កាពារ


៤ -Almamy Toure
ក្លឹប៖ AS Monaco
អាយុ៖ ១៩​ឆ្នាំ
តួនាទី៖បម្រើ​ការពារ​កណ្ដាល​


៥- Hachim Mastour
ក្លឹប៖ AC Milan
អាយុ​១៧​ឆ្នាំ
តួនាទី​៖ ខ្សែ​ប្រយុទ្ធ


៦-Andreas Pereira
ក្លឹប៖ Manchester United
អាយុ៖ ១៩​ឆ្នាំ
តួនាទី៖ខ្សែ​បម្រើ


៧-Bertrand Traore
ក្លឹប៖ Chelsea
អាយុ៖​១៩​ឆ្នាំ
តួនាទី៖ ប្រយុទ្ធ​ស្លាប​និង​ប្រយុទ្ធ​កណ្ដាល


៨-Martin Odegaard
ក្លឹប៖ Real Madrid
អាយុ៖​១៦​ឆ្នាំ
តួនាទី៖​បម្រើ​ប្រយុទ្ធ


៩- Kelechi Iheanacho
ក្លឹប៖ Man City
អាយុ៖ ១៨​ឆ្នាំ
តួនាទី​៖ខ្សែ​ប្រយុទ្ធ


១០- Leroy Sane
ក្លឹប៖ Schalke 04
អាយុ៖ ១៩​ឆ្នាំ​
តួនាទី​៖ខ្សែ​ប្រយុទ្ធ

Post a Comment

 
Top