កីឡាករ Roberto Firmino បានក្លាយជាការចុះហត្ថលេខាធំបំផុតទី២នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិបហង្សក្រហម Liverpool ប៉ុន្តែកីឡាករ James Milner នឹងពាក់អាវនិមិត្តរូបរបស់ក្លិបនៅរដូវកាលក្រោយ។
កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលម្នាក់នេះ ដែលបានផ្ទេរចេញក្នុងតម្លៃ២៩លានផោនពីក្លិប Hoffenheim និងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសឈីលី លេងនៅការប្រកួត Copa Americaនោះ ត្រូវបានគេសុំឲ្យពាក់អាវលេខ១១ ដែលជាអាវគាត់ពាក់នៅក្រុមជម្រើសជាតិផងដែរ។
មុននេះបន្តិច មានសំណើមួយពីកីឡាករវ័យក្មេងម្នាក់នេះ សុំពាក់អាវលេខ៧ ដែលជាអាវធ្លាប់ពាក់ដោយលោកKevin Keegan, Kenny Dalglish និងកីឡាករ Luis Suarez ប៉ុន្តែឥឡូវវាបានក្លាយទៅជារបស់កីឡាករ Milner ដែលគាត់នឹងក្លាយជាកីឡាករផ្លូវការរបស់ក្លិប Liverpoolនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្លិបនៅក្នុងទឹកដី Anfiledមួយនេះ កំពុងប្រឡូកចូលនៅក្នុងទីផ្សារកីឡាករយ៉ាងសកម្មបំផុត ប៉ុន្តែគិតមកទល់នឹងពេលនេះ ពួកគេទើបទិញបានកីឡាករ២នាក់ប៉ុណ្ណោះ តែគេសង្ឃឹមថាកីឡាករច្រើនទៀតនឹងមកដល់ ដើម្បីធ្វើឲ្យក្រុមរបស់អ្នកចាត់ការ Brendan Rodgers មានមុខនឹងគេនៅលើសមរភូមិបាល់ទាត់ក្នុងស្រុក ក៏ដូចជាលើឆាកអន្តរជាតិ៕

Post a Comment