GuidePedia

0
ថ្វីដ្បិតតែការប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី ត្រូវបានបញ្ចប់ទៅជិត២សប្ដាហ៍ហើយក្ដី ប៉ុន្ដែចំហាយនៃការប្រកួត ប្រជែងតំណែងកីឡាករ ល្អ លើវិញ្ញាសាកីឡាបាល់ទាត់ ប្រចាំព្រឹត្តិការណ៍តំបន់អាស៊ាននេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមកទល់នឹងពេលនេះមានកីឡាករ៤រូបប៉ុណ្ណោះ ដែលកំពុងរង់ចាំ ការបោះឆ្នោតបន្ដ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេ ។


យោងតាមគេហទំព័រ Football Channel.Asia បានឲ្យដឹងថា បេក្ខភាពទាំង៤រូប ដែលឆ្លងផុតការបោះឆ្នោតជាច្រើន វគ្គពីសំណាក់អ្នកគាំទ្រវិស័យបាល់ទាត់ ក្នុង តំបន់អាស៊ានទាំង១១ប្រទេសនោះ ក៏មានវត្តមានប្រធានក្រុមជម្រើសជាតិ អាយុក្រោម២៣ឆ្នាំកម្ពុជាផងដែរ គឺ កីឡាករខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ខណៈ៣រូប ទៀតមានកីឡករថៃ២រូប គឺកីឡាករ Chanathip Songkrasin និងកីឡាករ Narubadin Weerawatnodom និងម្នាក់ទៀតគឺជាខ្សែប្រយុទ្ធមកពីក្រុម ជម្រើស ជាតិ មីយ៉ាន់ម៉ា Sithu Aung ។

ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកន្លងមក ពួកគេសុទ្ធតែទទួលបានការគាំទ្រច្រើនៗដូចគ្នាខណៈការបោះឆ្នោតលើកចុងក្រោយដើម្បី កំណត់រកអ្នកឈ្នះ និងអ្នកចាញ់នេះ ត្រូវបានគណៈកម្មការកំណត់បរិមាណ ឲ្យបោះឆ្នោតជាង ៥០០.០០០ សំឡេងឯណោះ ដើម្បីឲ្យអ្នកគាំទ្របោះឆ្នោត ជូន អ្នកដែល ខ្លួនពេញចិត្ត ។

ដូច្នេះសូម យុវជនខ្មែរ និងប្រជាជនពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រដល់កីឡាករ ប្រាក់ មុន្នីឧត្តម ដើម្បីជាការរួមចំណែកលើកស្ទួយ វិស័យកីឡានិងមុខមាត់ប្រទេស ជាតិយើងផងដែរ ។


គួរបញ្ជាក់ដែរថា ដោយទទួលបានភាពលេចធ្លោក្នុងការប្រកួតអន្ដរជាតិនានា ជាពិសេសនៅក្នុងយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨នៅសិង្ហបុរី កាលពីពេលកន្លងទៅ ថ្មីៗនេះមានក្រុមហ៊ុនថតខ្សែភាពយន្ដក្នុងស្រុកដ៏ធំមួយ បានទាក់ទងកីឡាករ ប្រាក់ មុន្នីឧត្តម ឲ្យទៅថតរឿង ប៉ុន្ដែមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធ ដ៏ឆ្នើមក្នុងក្រុម U-23 កម្ពុជា និងក្លឹបបាល់ទាត់ខេត្តស្វាយរៀងរូបនេះ នៅមិនទាន់ឆ្លើយតបវិញនោះទេ ៕

Post a Comment

 
Top